ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍២ករណីដាច់ដោយឡែកពីគ្នាបានកើតឡើងនៅក្នុងស្រុកព្រះនេត្រព្រះ ដោយករណីទី១ កាលពីវេលាម៉ោង៧យប់ថ្ងៃទី៩ ឧសភា ២០១២ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ មានបុរសម្នាក់ជិះម៉ូតូឌ្រីមសេ១០០ ពណ៌ក្រហម ស៊េរីឆ្នាំ២០០២ ទំនងជាស្រវឹងស្រាផងនោះបានបើកម៉ូតូដួលខ្លួនឯង ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងបើកមកដល់បានកិនបុរសរងគ្រោះនោះបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ចំណែកឯរថយន្តបង្កបើករត់គេចបាត់ ។
ដោយឡែកករណីទី២ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ឧសភា ២០១២ លើកំណាត់ផ្លូវជាតិលេខ៦ ដដែលត្រង់ចំណុចភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ រវាងរថយន្តដឹកទំនិញម៉ាកហ្វុយហ្សូ ពណ៌ត្រេអ៊ី បានបុកគ្នាជាមួយនឹងរថយន្តកាមរី ពណ៌ស្លែ បណ្តាលឱ្យអ្នកបើកបររថយន្តម៉ាកកាមរីរងរបួសធ្ងន់ បន្ទាប់មកបានស្លាប់នៅក្នុងមន្ទីរពេទ្យ ។ ចំណែកឯអ្នកបើកបររថយន្តម៉ាកហ្វុយហ្សូ ក្រោយពីកើតហេតុរត់គេចខ្លួនបាត់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ