ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីជាប់​រវល់​​បុណ្យ​​សព​ម្តាយ​ ត្រូវជន​គម្រក់​​លប​ចូល​បើក​មុង​ចាប់​នាង​ប្រពន្ធ​ធ្វើ​ឱ្យ​​កូន​តូចៗ​ភ័យ​រន្ធត់​

11 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ​បុរស​គម្រក់​​ម្នាក់​​ឈ្មោះ​​ម៉ម តុលី ហៅ​មេន អាយុ​២៦​ឆ្នាំ ​រស់​នៅភូមិ​វ៉ា​រិន្ទ​ទី២ ​ឃុំ​ខ្ចៅ ​ស្រុក​កង​មាស បាន​លប​លួច​​ឡើង​លើ​ផ្ទះ​ឈើ​ជញ្ជាំង​​បាំង​ស្លឹក​មួយ​ ស្ថិតក្នុង​ភូមិ​វ៉ា​រិន្ទ​​ទី៣ ​ឃុំ​ជា​មួយគ្នា ​ចាប់​ស្ត្រីម្នាក់​មាន​កូន​៣​នាក់​​រំលោ.ភ​សេព​សន្ថវៈ​​រហូតបាន​សម្រេច ​ខណៈ​​ពេល​ដែល​ប្តី​មិន​នៅ​ផ្ទះ​ជាប់រវល់​​​ទៅធ្វើ​បុណ្យ​​សព

ខេត្ត​កំពង់ចាម ៖ ​បុរស​គម្រក់​​ម្នាក់​​ឈ្មោះ​​ម៉ម តុលី ហៅ​មេន អាយុ​២៦​ឆ្នាំ ​រស់​នៅភូមិ​វ៉ា​រិន្ទ​ទី២ ​ឃុំ​ខ្ចៅ ​ស្រុក​កង​មាស បាន​លប​លួច​​ឡើង​លើ​ផ្ទះ​ឈើ​ជញ្ជាំង​​បាំង​ស្លឹក​មួយ​ ស្ថិតក្នុង​ភូមិ​វ៉ា​រិន្ទ​​ទី៣ ​ឃុំ​ជា​មួយគ្នា ​ចាប់​ស្ត្រីម្នាក់​មាន​កូន​៣​នាក់​​រំលោភ​សេព​សន្ថវៈ​​រហូតបាន​សម្រេច ​ខណៈ​​ពេល​ដែល​ប្តី​មិន​នៅ​ផ្ទះ​ជាប់រវល់​​​ទៅធ្វើ​បុណ្យ​​សព​ម្តាយ ។

​ហេតុការណ៍​នេះ​​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​១២​យប់​អធ្រាត្រ​​ថ្ងៃទី៦ ឧសភា ២០១២ ​ហើយរំលងបាន​១​ថ្ងៃ ជនសង្ស័យ​​រូប​នេះ​ត្រូវ​បាន​កម្លាំង​នគរ​បាលប៉ុស្តិ៍​​រដ្ឋ​បាល​ខ្ចៅ​ធ្វើ​ការ​ឃាត់​​ខ្លួន​បញ្ជូន​ទៅ​​កាន់​ស្នង​ការ​ដ្ឋា​ននគរ​បាល​ខេត្ត ។ ស្ត្រី​រងគ្រោះ​ឈ្មោះ​​ «វ.ល.ណ» ​អាយុ​២៨​ឆ្នាំ ​​បានដេក​នៅ​លើ​ផ្ទះ​ឈើ​ជញ្ជាំង​​បាំង​ស្លឹក​ជា​មួយ​​នឹង​កូនៗ​៣​នាក់ នៅ​​ក្នុង​មុងតែ​មួយ​ដោយ​​បិទ​ទ្វារ​ត្រឹមត្រូវ​ដូច​សព្វដង។ ចំណែក​បុរស​ជា​ប្តី​វិញ​​ជាប់​ធុរៈ​​ទៅ​ជួយ​ធ្វើ​​បុណ្យ​​​សព​ម្តាយ​បង្កើត​នៅ​​ឆ្ងាយ​ពី​ផ្ទះ មិន​បានត្រឡប់​មក​វិញ​នោះ​ទេ ​ស្រាប់តែ​បុរស​ឥត​កេរ្តិ៍​ខ្មាស​ម៉ម តុលី ​ហៅ​មេន ​បាន​លប​ចូល​បើក​មុង​ចាប់​រំលោភ​នាង​យ៉ាង​កំរោល​តែ​ម្តង រហូតបាន​សម្រេច​ ខណៈ​​​កូន​តូច​ភ័យ​ញ័រ​ចំប្រប់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕