ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀន TV3​​ ថ្ងៃ​សៅរ៍ 12 ឧសភា ៖ ឈាន​ ហុង ជួប​ វ៉ាន់​ ចាន់​​វេត ខណៈ ង៉ែត រដ្ឋា ជួ​ប សូយ​ ភិរម្យ​​

14 ឆ្នាំ មុន

រាជ​​ធានី​​ភ្នំពេញ​​ ៖ នៅ​​ថ្ងៃ​​សៅ​​រ​ ទី​​​​១២ ឧសភា ខាង​​មុខ​​នេះ​​ គណៈ​​កម្ម​ការ​​​​រៀប​​​ចំ​​ការ​ប្រកួត​​​​ក្បាច់​គុន​​ខ្មែរ​​បុរាណ​​​តម្រូវ​​​ឱ្យ​កីឡា​​​ករ​ ឈាន ហុង​ មក​ពី​ក្លឹប​​អាជ្ញាធរ​​​ជាតិ​​​​អាវុធ​គីមី​​​ជួប​ជាមួយ​​ វ៉ាន់ ចាន់​វេត​​ មក​ពី​ក្លឹប​​សិង្ហ​កីឡា​​​​ ខណៈ​​ង៉ែត រដ្ឋា​ មក​ពីក្លឹប​ក្រសួង​​មហា​ផ្ទៃ​​​ប្រកួត​ជាមួយ​​​ សូយ ​ភិរម្យ​​​ មក​ពី​ក្លឹប​​​អូ​ដឹម​​កីឡា នៅ​លើ​សង្វៀន​​​ទូរទស្សន៍​​ប៉ុស្តិ៍លេខ​៣​​ ។​​

ឈាន ហុង​ និង​ ចាន់​វេត មិន​ធ្លាប់​​​​បាន​ប៉​ះ​គ្នា​​​ពីមុន​មក​ឡើយ ប៉ន្តែ​​​ល្បិច​​ប្រយុទ្ធ​​​​រវាង​​គូនេះ​​​ល្អដូច​​​គ្នា ។ ឈាន ហុង​​ ល្អ​​​ទាំង​​ស្នៀត​​កែង​​និង​ជង្គង់ ​ចលនា​វាយ​​​ចេញ​​​​រហ័ស​​គ្រាន់​បើ​​​ ប៉ុន្តែ​​ស្នៀត​​ជើង​ខ្សោយ​​​បន្តិច​​ ។ ចំណែក​​ ចាន់​វេត​​ ស្នៀត​​ជើង​​និ​ងស្នៀត​​ជង្គង់​​​​​ល្អ​​ដូច​គ្នា​​ ប៉ុន្តែ​​​​​ ចាន់​វេត​​​ ទាត់ចេញ​​​បានធ្ងន់​​​​គ្រាន់​បើ​​​ ។ ទោះ​​ជា​យ៉ាង​ណា​​ ចាន់​វេត​​​ មាន​ល្បិច​ប្រកួត​​នៅ​លើ​សង្វៀន​​​ក្រាស់​ជាង​​ឈានហុង ​​ហើយ​​​​​​​​ចរិត​​របស់គេ​​​​​ក៏​ពូ​កែ​​​អត់​ធ្មត់​ទៀត​​ផង ។ គូ​នេះ​​​ពិបាក​​​ទាយ​ទុក​​​មុន​​​បាន​ណាស់​​ចំពោះ​​លទ្ធផល​​​ចាញ់​-ឈ្នះ​​​នោះ​ ។

ង៉ែត រដ្ឋា​ និង​​​ សូយ​ ភិរម្យ​​ ​ធ្លាប់​​​ប៉ះគ្នា​​​កន្លង​​មក​​​ គឺ​​មាន​ចាញ់​​និង​ឈ្នះ​​ទៅវិញ​​​ទៅ​មក​​​ដូច​គ្នា ។ រដ្ឋា​ ​ស្នៀត​ជើង​របស់​គេ​​​អាច​​យក​ជាការ​បាន​​ការ​​​ទាត់​ចេញ​​មិន​សូវ​​ជា​ខុស​​ទិស​ដៅ​​ឡើយ​​​ ។ ស្នៀត​​​កណ្តាប់​ដៃវិញ​​​​ក៏រហ័ស​ ហើយ​​ធ្ងន់់​គ្រាន់​​បើ​​​ ។ រី​​ឯ សូយ ភិរម្យ​​​ វិញ​​​ ស្នៀត​​ជើង​​និង​ស្នៀត​​កណ្តាប់​ដៃ​​វាយ​​ចេញ​បាន​ល្អ​ ហើយ​​ស្នៀត​​កែង​​និង​ជង្គង់​​​របស់​គេ​​​ក៏អាច​​​ប្រើ​ការ​បាន​​ ។ រវាង​​គូ​​​នេះ​​​សុទ្ធ​​តែ​មិន​អាច​​ទាយ​ទុក​​មុន​​​បានដែរ​​ ។

ពេជ្រ​ សំពៅ​ មក​ពីក្លឹប​​​ក្រសួង​មហា​ផ្ទៃ​​​ជួប​​ កុសល វិសាល មក​ពីក្លឹប​​សាល​វ័ន្ត​កីឡា​​​ ទី ពន្លែត មក​ពីក្លឹប​​សឹក​រង​​​សៀម​រាប​​ជួប​​​ ជ័យ​ វណ្ណៈ​ មក​ពី​ក្លឹប​​ឃ្លាំង​មឿងកីឡា ៕