ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផុន ផាន់​​ណា ប៉ះ ​វ៉ាន់ ចាន់​វៃ ឯ ខុន ចាន់​ថន ជួប​ ភេឌី ម៉ឺន​ សុភា ដណ្តើម​​ខ្សែ​​ក្រវាត់​​ជើង​​ឯក​​​10​​លាន​​រៀល

14 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ ៖​​ ​ផុន ផាន់ណា មក​​ពី​​ក្លឹប​​អប្ស​​រា​​គុន​​ខ្មែរ បន្ទាប់​​​ពី​​មាន​​ការ​​ខក​​ខាន​​​មិន​​បាន​ឡើង​សង្វៀន​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២៨ មេសា ម្តង​រួច​មក​​ លើក​នេះ​គេ​ត្រូវ​មក​ប៉ះ​វ៉ាន់ ចាន់​វៃ មក​ពី​ក្លឹប​សិង្ហ​កីឡា​​ វិញម្តង​ ​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​ CTN នា​ថ្ងៃ​សៅរ៍​ទី​១២ ឧសភា ខណៈ ខុន ចាន់​ថន​  ដែល​ពី​មុន​​ឈ្មោះ​ថា សារឹម​ ចាន់​ថន មក​ពី​ក្លឹប​កង​ពល​ធំ​អន្តរា​គមន៍​​លេខ​៣​​​ព្រះ​វិហា​រ ​​មក​ប៉ះ​ភេឌី ម៉ឺនសុភា មក​ពី​ក្លឹប​យុវ​ជន​អង្គរ ។

រវាង​២​គូ​ខាង​លើ​នេះ​ គឺ​ប្រកួត​នៅ​ក្នុង​វគ្គ​ជម្រុះ​វិល​ជុំ​ពូល​ B ដើម្បី​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ជើង​ឯក​១០​លាន​រៀល​ ប្រភេទ​ទម្ងន់​៦៥​គីឡូ​ក្រាមរបស់​ក្រុម​ហ៊ុន​​ស្រា​ផែន​ដី ។ ផុន ផាន់ណា ប្រកួត​បាន​២​លើក​រួច​មក​ហើយ គេ​បាន​វាយ​ផ្តួល​គូ​ប្រកួត​ឱ្យ​ចាញ់​ដោយ​ពិន្ទុ​ទាំង​២​លើក​​ដូច​គ្នា ពេល​នេះ​គេ​អាច​រក​បាន​៣​ពិន្ទុ​ហើយ​។ ចំណែក​ឯ​វា៉ន់ ចាន​់វៃ ​វិញ​ប្រកួត​បាន៦​លើក​ឈ្នះ​ទាំង​៣​លើក គឺ​​រក​បាន​៩​ពិន្ទុ​នាំ​មុខ​គេ​​ ប៉ុន្តែ​សម្រាប់​ការ​មក​ប៉ះ​គ្នា​រវាង​​គេ​ទាំង​២​លើក​នេះ គេ​មាន​ជំ​នឿ​ចិត្ត​លើផាន់​ណា ច្រើន​ជាង​ ព្រោះ​ប្រវត្តិ​ជួប​គ្នា​ជា​ច្រើន​លើក​មក​នេះ​ចាន់​វៃ អត់​ដែល​ឈ្នះ​ផាន់​ណា​ ឡើយ ។

ផាន់ណា ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​​​ល្អ​ជាង​ចាន់​វៃ ទាំង​ស្នៀត​កែង និង​ជង្គង់​ ចំណែក​ឯ​វ៉ាន់ ចាន់​វៃ ​​ល្អ​បាន​តែ​ស្នៀត​ជើង​ និង​ស្នៀត​កណ្តាប់​ដៃ​បន្តិច​ប៉ុណ្ណោះ ។ រីឯ​ចលនា​វាយ​លុក​របស់​គេ​ក៏​មិន​សូវ​​រហ័ស​រហួន​ប៉ុន្មាន​ដែរ ​ប៉ុន្តែទោះ​ជា​យ៉ាង​ណា ក្នុង​ពូល​ B គូ​នេះ​​សង្ឃឹម​ថា​នឹង​អាច​គេច​ផុត​ពី​ការ​ហាល​​អាវ​ច្រើន​ជាង ។

រីឯ​ខុន ចាន់​ថន និង​ភេឌី ម៉ឺុនសុភា វិញ​ប្រហែល​អស់​ផ្លូវ​អ៊ុត​ហើយ ។ ខុន​ ចាន់​ថន ប្រកួត​បាន​២​លើក​ឈ្នះ​១​ ចាញ់១ ទើប​តែ​​រក​បាន​៣​ពិន្ទុ​ប៉ុណ្ណោះ ។ ចំណែក​ឯ​សុភា​ វិញ ប្រកួត​បាន​២​លើក​ចាញ់​ទាំង​២​លើក ហើយ​​លើក​នេះ​ បើ​ចាញ់​ទៀត​គឺ​មាន​តែ​ហាល​អា​វ​ច្រើន​ជាង ។

ចំណែក​គូ​ប្រកួត​មិត្ត​ភាព​វិញ ខុន ស៊ីចន មក​ពី​ក្លឹប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​ព្រះវិហារ​ ជួប​ធិន សុវណ្ណ មក​ពី​ក្លឹប​កង​ពល​តូច​លេខ​៧០ ។ ជ័យ ពិសី មក​ពី​ក្លឹប​ឃ្លាំង​មឿង​កីឡា ជួប​ធី តុង ហ៊ី មក​ពី​ក្លឹប​សាល​វ័ន្ត​កីឡា ៕