ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ វាសនា ស្មើ​ យ៉ាម ឡយ ខណៈ​ ទឹម សាន ឈ្នះ​ ឡេះ តើក ​ទាំង​លំបាក

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ សុខ វាសនា មក​ពី​ក្លឹប​ឃ្លាំង​មឿង​កីឡា និង​យ៉ាម ឡយ មក​ពី​ក្លឹប​រស្មី កុមារ​កំព្រា ប្រកួត​ស្មើ​ពិន្ទុ​គ្នា សម្រាប់​ការ​ជួប​គ្នា​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​ CTN កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៦ ឧសភា កន្លង​មក​នេះ ខណៈ​ទឹម សាន មក​ពី​ក្លឹប​អាស៊ីកីឡា ឈ្នះ​ឡេះ តើក មក​ពី​ក្លឹប​ពុទ្ធ​សេរី​វង្សព្រែក​តា​ទែន​ទាំង​លំបាក​បំផុត ។​

សុខ វាសនា បាន​ព្យាយាម​​វាយ​សម្រុក​ទៅ​លើ​យ៉ាម​ ឡយ តាំង​ពី​ទឹក​ទី​២ ជា​ពិសេស​ស្នៀត​ជើង​របស់​គេ​តែ​ម្តង បាន​បង្កើន​ការ​ទាត់​ចេញ​ឥ​ត​ឈប់ ប៉ុន្តែ​ត្រូវ​យ៉ាម ឡយ វាយ​បកសង​វិញ​ភ្លាមៗ​ ។ វាសនា អ​ន់​កម្លាំង​បន្តិច គេ​អាច​ទាត់ចេញ​បាន​តែ​ពីច​ម្ងាយ​​ប៉ុណ្ណោះ​ អត់​ហ៊ាន​ចូល​កៀក​​ទេ ព្រោះ​ស្នៀត​កណ្តាប់​ដៃ​របស់​យ៉ាម ​ឡយ វាយ​ចេញ​បាន​ល្អ​ឥត​ខ្ចោះ​ ប៉ុន្តែ​ការ​វាយ​ចេញ ​និង​ការ​ប្រើ​ស្នៀត​ជើង​របស់​យ៉ាម ឡយ មាន​របៀប​ផ្សង​ព្រេង​ច្រើន​ជាង ។ នៅ​ទឹក​ទី​៣ និង​ទឹក​ទី​៤ ទាំង​សង​ខាង​នៅ​តែ​មាន​ប្រៀប​ប្រហាក់​ប្រហែល​គ្នា ​ការ​វាយ​តម្លៃ​របស់​ចៅ​ក្រម​ទាំង​៥​​រូប​ កំណត់​យក​ទឹក​ទី​៥ បើ​អ្នក​ណា​មាន​ប្រៀប​ជាង​នឹង​អាច​ឈ្នះ​បាន ប៉ុន្តែ​គេ​ទាំង​២​​នាក់​នៅ​តែ​មិន​អន់ជាង​គ្នា​ ទី​បំផុត​ការ​កាត់ក្តី​របស់​អាជ្ញា​កណ្តាល​សម្រេច​ឱ្យ​ស្មើ​គ្នា ។

ទឹម​ សាន និង​ឡេះ តើក សុទ្ធ​តែ​ជា​អ្នក​ប្រដាល់​ចាស​់វស្សា​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ច្រើន​ដូច​គ្នា ប៉ុន្តែ​​បើ​និយាយ​ពី​កម្លាំង​វិញ​​​គឺ​ខ្សោយ​បន្តិច​ហើយ ។ ទឹម​ សាន ដែល​មាន​ស្នៀត​ជើង​ និង​កណ្តាប់​ដៃ​ល្អ បាន​ព្យាយាម​វាយ​សម្រុក​តាំង​ពី​ទឹក​ទី​១ ព្រោះ​ថា​ទម្លាប់​របស់គេ​បើ​មិន​ប្រឹង​វាយ​សម្រុកនៅ​ទឹក​ដំបូង​ទេ គឺ​មិន​អាច​យក​ឈ្នះ​​​គូ​ប្រកួត​​បាន​ឡើយ ។ ភាគច្រើន​នៅ​ទឹក​ទី​៤ និង​ទឹក​ទី​៥ គឺ​ស្រុត​កម្លាំង​ ប៉ុន្តែ​លើក​នេះ​សំណាង​ហើយ​ដែលគេ​មក​ប៉ះ​ចំឡេះ​ តើក មិន​សូវ​ខ្លាំង​ដែរ ទោះ​ជា​យ៉ាង​ណា ចលនា​វាយ​ចេញ​របស់​ទឹម សាន មាន​សភាព​យឺត​យ៉ាវបន្តិច ។ នៅទឹក​ទី​២ និង​ទឹកទី​៣ ទឹម សាន វាយ​ចេញ​ចំ​គោល​ដៅ​ច្រើន​គួរសម។ ឡេះ តើក បាន​ត្រឹម​តែ​វាយ​បក​សង​វិញ​​ម្ត​ងម្កាល​ និង​ដក​ថយ​​អែប​ខ្សែ​រេញ​រហូត ។ ​តាម​ពិត​ឡេះ តើក​ មាន​ស្នៀត​កែង​ល្អ ​ប៉ុន្តែ​ដោយ​សារ​តែ​គេ​ចាញ់​ប្រៀបខាង​កម្ពស់​នោះ​ ​ធ្វើ​ឱ្យ​គេ​មាន​ការ​ពិបាក​សម្រុក​ចូល​កៀក​ខ្លាំង​ណាស់ ទោះ​ជា​យ៉ាង​ណា ចិត្ត​របស់​គេ​ក៏​សឿង​គួរ​សម​ដែរ ព្រោះ​ថា​គេ​អាច​តស៊ូ​រហូត​ដល់​ច​ប់​ទឹក​ទី​៥​បាន ។

ឆាំ រ៉ែម មក​ពី​ក្លឹប​សិង្ហ​កីឡា យក​ឈ្នះ​សម ចន្ថា មក​ពី​ក្លឹប​សាល​វ័ន្ត​កីឡាដោយ​ពិន្ទុ ។ សារឹម ង៉ា មក​ពី​ក្លឹប​ក្រសួង​ការ​ពារ​ជាតិ យក​ឈ្នះ​ចេង​ ឫទ្ធី មក​ពី​ក្លឹប​សាល​វ័ន្ត​កីឡា ដោយ​ពិន្ទុ ៕