ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកវគ្គ​សិក្សា​គ្រូ​បង្ហាត់​បាល់​ទាត់​​ថ្នាល​របស់​ FIFA រយៈ​ពេល​5​ថ្ងៃ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី១ ឧសភា ​នៅ​​មជ្ឈមណ្ឌល​កីឡា​បាល់​ទាត់​​ជាតិ ស្ថិត​ក្នុងភូមិ​​​ចែង​ម៉ែង សង្កាត់​កាកាប ខណ្ឌ​​ដង្កោ បាន​រៀប​ចំ​​បើក​វគ្គ​សិក្សា​គ្រូបង្ហាត់បាល់​ទាត់​ថ្នាល​របស់ ​​FIFA ​មាន​រយៈ​ពេល​៥​ថ្ងៃ ​គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ឧសភា ។ ​

នៅក្នុងការ​បើក​វគ្គ​សិក្សា​នេះ​បាន​ការ​អញ្ជើញ​ចូល​រួមពី​​​លោក ​គល់ ​សុផាណា​ ​​អគ្គ​លេខា​ធិការ​​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា លោក ម៉ៃ តុលា ​អគ្គលេខាធិការ​រង​​សហព័ន្ធ​​កីឡា​បាល់​ទាត់​កម្ពុជា​ និង​លោក​ VINCENT SUBRAMANIAM ជនជាតិ​សិង្ហ​បូរី ជាគ្រូ​​ឧទ្ទេសប្រចាំ​វគ្គ​របស់​ FIFA ។ ចំណែក​​សិក្ខា​កាម ដែល​ចូល​រួម​មាន​ចំនួន​​៣០នាក់ ។​

លោក គល់​​ សុផាណា ​បាន​​ថ្លែង​​ទៅកាន់​សិក្ខា​​កាម​ទាំង​អស់​​ថា ​បើ​សិន​​ជា​យើង​ចង់​ឱ្យ​​វិស័យ​កីឡាបាល់​ទាត់​មាន​ការ​រីក​ចម្រើន​ទៅបាន​ គឺ​យើង​មិន​អាច​​រំលង​កិច្ច​ការ​អភិវឌ្ឍ​ន៍​ពីវគ្គ​កម្រិត​ដំបូង គឺ​កម្រិល​ថ្នាល​នេះ​បាន​ឡើយ ​ព្រោះ​វា​ប្រៀប​​បាន​ដូច​ជាការកសាង​សំណង់​​ដ៏​ធំ​មួយ​​ទៅ​បាន​គឺ​យើង​ត្រូវ​ការ​រៀប​ចំ​គ្រឹះ​ឱ្យ​បាន​រឹង​មាំ​ល្អ​ជាមុន​​សិន​ ទើប​យើង​ធានា​បាន​​នូ​វគុណ​ភាព​សុវត្ថិភាព​ និង​​អត្ថិ​ភាព​ជានិរន្តរ៍បាន​ ។​ ការ​ខិត​ខំ​កសាង​​មូល​ដ្ឋាន​គ្រឹះ​នៃ​គ្រូ​បាល់​ទាត់​​​ថ្នាល​នេះ​ នឹង​ផ្តល់​នូវ​​ផល​​ផ្លែ​ផ្កា​ល្អ  ​នៅ​ពេល​អនាគត​​ខាង​មុខ​នេះ ។

ដូច្នេះ​លោក​សូម​ផ្តាំ​ផ្ញើ​ដល់​សិក្ខា​កាម​ទាំង​អស់​​​ ត្រូវ​ខិតខំ​យក​ចិត្តទុក​ដាក់​​ត្រងត្រាប់​​ស្តាប់​ឱ្យ​មែន​ទែន​ ព្រោះ​វា​មាន​រយៈ​ពេល​ខ្លី​​ណាស់ ​ហើយ​យើង​នឹង​អាចពាំនាំ​យក​ចំណេះ​នេះ ​ទៅ​បង្ហាត់​ដល់​ក្មេង​ៗបន្ត​​ទៀត​ប្រកប​ទៅ​ដោយ​គុណភាពខ្ពស់ ៕