ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាហ្គា​ខប​ជួប​គិរី​វង់​សុខ​សែន​ជ័យ ខណៈបៀល​ប្រាយ​ជួប​ព្រះ​ខ័ន​រាជ្យ​ថ្ងៃ​ទី5 ឧសភា ខាងមុខនេះ

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​ក្រុម​ណា​ហ្គា​ខប សង្ឃឹម​​ថា ​នឹង​អាច​រក្សា​តំណែង​នៅ​​កំពូល​តារាង​បន្ត​ទៀត​បាន​ ខណៈ​ក្រុម​គិរីវង់សុខ​សែន​ជ័យ ត្រូវ​ការ​៣​ពិន្ទុ​បន្ថែម​ទៀត​។ ការ​ប្រកួត​បាល់​ទាត់​ក្រប​ខណ្ឌ​ថ្នាក់​ជាតិ​ដែល​ឧបត្ថម្ភ​ដោយ​មិត្ត​ហ្វូន​ នៅ​​​ទី​លាន​ពហុ​កីឡដ្ឋាន​ជាតិនា​ថ្ងៃ​សៅរ៍​ទី​​៥ ឧសភា ខាង​មុខ​នេះ​នឹង​ឈាន​ចូល​ដល់​សប្តាហ៍​ទី​៧ ហើយ ។

ក្រុម​ណា​ហ្គា​ខប ពេល​នេះ​កំពុង​តែ​ស្ថិត​នៅ​លេខ​រៀង​ទី​១​នៃ​តារាង​ ព្រោះ​ថា​ក្នុង​ចំណោម​ការ​ប្រកួត​​ទាំង​៧​លើក​របស​់​គេ​កន្លង​មក​នេះ​​ចាញ់​ តែ​មួយ​លើក​​គត់ ​ក្នុង​នោះ​ឈ្នះ​៥​ប្រកួត និង​ស្មើ​១​ប្រកួត មាន​១៦​ពិន្ទុ ។ ចំណែក​ឯ​ក្រុម​គិរី​វង់​សុខ​សែន​ជ័យ​វិញ​​​ស្ថិត​នៅ​លេខ​រៀង​ទី​៧​នៃ​តារាង ​ព្រោះ​ថា​ការ​ប្រកួត​ទាំង​៥​លើក​របស់​គេ​កន្លង​មក​នេះ​​ឈ្នះ​​តែ​២​លើក​ ប៉ុណ្ណោះ គឺ​​​ចាញ់​អស​់​៣​លើក​​ហើយ ​​ទើប​តែ​រក​បាន​៦​ពិន្ទុ​ប៉ុណ្ណោះ​ ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ពេល​នេះ​គេ​ត្រូវ​ការ​៣​ពិន្ទុ​បន្ថែម​ទៀត​ រី​ឯ​ក្រុម​ណា​ហ្គា​ខប​ក៏​ត្រូវ​ការ​រក្សា​
តំណែង​កំពូល​តារាង​ជា​បន្ត​ទៀត​ដែរ ។

ក្រុម​បៀល​ប្រាយ​យូណាយ​ធីត ជួប​ក្រុម​ព្រះ​ខ័ន​រាជ្យ​នៅ​ថ្ងៃ​សៅរ៍​​​នោះដែរ។ ក្រុម​បៀល​ប្រាយ​​យូណាយ​ធីត រហូត​មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​រើ​ខ្លួន​រួច​ពី​បាត​តារាង​នៅ​ឡើយ​ទេ គឺ​ស្ថិត​នៅ​លេខ​រៀង​ទី​៨​នៃ​តារាង​នៅ​ឡើយ ។ ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៦​លើក​របស់​គេ​​កន្លង​មក​នេះ​ឈ្នះ​២ប្រកួត​ និង​ចាញ់​៤​ប្រកួត​​​ ទើប​តែ​រក​បាន​​៦​ពិន្ទុ​ប៉ុណ្ណោះ ។ ចំណែក​​ក្រុម​ព្រះ​ខ័ន​រាជ្យ​​កំពុង​តែ​ស្ថិត​នៅ​លេខ​រៀង​ទី​៥ នៃ​តារាង​​នៅ​ឡើយ ព្រោះ​ថា​ការ​ប្រកួត​​ទាំង​៥​លើក​របស់​​គេ​​កន្លង​មក​​​ឈ្នះ​២​ ស្មើ​១ ចាញ់​២​ ​មាន​៧​ពិន្ទុ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ក្រុម​ព្រះ​ខ័ន​រាជ​្យ​សង្ឃឹម​ថា​នឹង​អាច​រក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត ៕