ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បៀល​​ប្រាយ​ឈ្នះ​​​ក្រសួង​​​ការ​ពា​រ​ជា​តិ​​​ក្នុង​លទ្ធ​ផល​1-0​ ចំណែក​ឯ​ក្រុម​ណា​ហ្គា​ខ​ប​លត់​ក្រុម​ឆ្លាម​​សមុទ្រ​​ ​8-1

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​​​​ ៖ ក្រុម​​បៀល​ប្រាយ​​យូ​ណាយ​ធីត​​ បាន​យក​ឈ្នះ​​ក្រុ​ម​ក្រសួង​ការពារជាតិ​​១-០ ក្នុង​ការ​​ប្រកួត​​នៅ​លើ​ទីលាន​​ពហុកីឡ​​ដ្ឋាន​ជាតិ​​​ កាល​ពី​ថ្ងៃ​សៅរ៍ ទី​​២៨ មេសា ក្នុង​ក្របខណ្ឌ​​ថ្នាក់ជាតិ​​​ ខណៈ​ពេល​ដែល​ក្រុម​​​ណាហ្គាខប​​បាន​ធ្វើ​​ឱ្យ​ក្រុម​​​ឆ្លាម​សមុទ្រ​​ចាញ់
៨-១ ។

បើ​ទោះ​ជា​​​រហូត​​​មកដល់​​​​ពេលនេះ​​ក្រុម​​បៀល​ប្រាយ​​​កំពុង​​​ស្ថិត​​នៅលំដាប់​​ថ្នាក់​​ចុងក្រោយ​​គេ​​នៃ​តារាង​​ក៏ដោយ​​​ ប៉ុន្តែ​​​យ៉ាង​ហោច​ណាស់​​​ក៏គេ​​​អាចធ្វើ​​​ឱ្យ​ក្រុម​​ក្រសួង​ការ​ពារ​ជាតិ​​​ចាញ់​​១-០ ទាំង​​​មិនអស់​ចិត្ត​​​ដែរ គឺ​​រក​បាន​​​នៅ​តង់​ទី​​១ ក្នុង​នាទី​ទី​​៤៥​ ជា​ថ្វី​ជើង​​​របស់​កីឡា​ករ​​​ ពេជ្រ​​ សី​សេណា ពាក់​អាវ​​លេខ​​១៧ ជា​កីឡាករ​​​បម្រុង ។ ចូល​ដល់​តង់​ទី​​២ ទាំង​សងខាង​​​បាន​ព្យាយាម​​លេង​សង្កត់់​ទៅ​​វិញ​ទៅមក​​​ និង​​ការពារ​​បាន​ល្អ​​ដូច​គ្នា​​ ប៉ុន្តែ​​នៅក្នុង​តង់​​ទី​​២​ ក្រុម​ក្រសួង​​ការពារ​ជាតិ​​​មាន​​​ឱ​​កាស​​ស៊ុត​បាល់បញ្ចូល​ទី​​ជាច្រើន​​លើ​ក​ច្រើន​សា​​គ្រាន់​តែ​មិន​​បាន​​សម្រេច​ប៉ុណ្ណោះ ។

ក្រុម​​បៀល​ប្រាយ​យូ​ណាយ​ធីត​ ពេល​នេះ​លេង​​បាន​​៦ប្រកួត​​​រួច​​​ហើយ​​ ក្នុងនោះ​​ឈ្នះ​​២ ប្រកួត​ ​​ចាញ់​​៤ប្រកួត​​​​​​ ទើប​តែ​​រក​បាន​៦ពិន្ទុ​​ប៉ុណ្ណោះ ។ ​​រីឯ​ក្រុម​​ក្រសួង​ការពារជាតិ​​វិញ​​​លេង​បាន​​​៦ប្រកួត​​ដូច​គ្នា​​ ឈ្នះ​​​​១​​ ស្មើ​​៤​​ និង​​ចាញ់​​​១​ ​ទើប​តែ​​រក​បាន​​៧ពិន្ទុ​​ ។ ក្រុម​​ណា​ហ្គាខប​ ឈ្នះ​ក្រុម​​ឆ្លាមសមុទ្រ​​៨-១ ។ គ្រាន់​តែ​នៅ​តង់​ទី​​១ ក្រុម​​ណាហ្គាខប​​អាច​​រក​បាន​គ្រាប់​បាល់​​៤-០​​នាំមុខ​មុន​រួច​​ទៅហើយ លុះ​​ចូលដ​ល់​​តង់ទី​​២ ក្រុម​​ណាហ្គាខប​​រក​បាន​​​៤គ្រាប់​​បន្ថែម​ទៀត​ ប៉ុន្តែត្រូវក្រុម​​​​ឆ្លាម​សមុទ្រ​​តាម​​​សង​បាន​១គ្រាប់​​វិញ ។ ក្រុម​​ណាហ្គាខប​​ពេលនេះ​​លេងបាន​​៧​ប្រកួត ​​​ឈ្នះ​​៥ ស្មើ​​១ ចាញ់​​​១ មាន​​១៦​ពិន្ទុ​ ចំណែក​​ឯក្រុម​​ឆ្លាម​សមុទ្រ​​​​​​ លេ​ង​បាន​​​៦ប្រកួត​​​ ឈ្នះ​​​១ ចាញ់​​៥ ទើប​តែ​​រក​បាន​៣ពិន្ទុ​​ប៉ុណ្ណោះ ។

រី​​ឯ​លទ្ធផល​នៃការប្រកួត​​នៅ​​ថ្ងៃអាទិត្យ​​ ទី​​២៩ មេសា នៅ​​លើ​ទីលាន​​ពហុកីឡដ្ឋាន​ជាតិ​​ដដែល​​​​ ក្រុម​គិរី​វង់​សុខ​សែន​ជ័យ​​ បាន​ធ្វើ​​​ឱ្យ​ក្រុម​​ភ្នំពេញ​ក្រោន​​ ចាញ់​​​៣-១ ចំណែក​​ក្រុម​​បឹង​កេត​​បាន​ត្រឹម​​តែ​យក​​ស្មើ​​២-២​​ ជាមួយក្រុម​​​​ព្រះ​ខ័ន​រាជ្យ​​ ។ ក្រុម​​គិរី​វង់សុខ​សែនជ័យ​​ ពេល​នេះ​​លេង​​បាន​៥​ប្រកួត​​ ឈ្នះ​​​​​២​​​​ ចាញ់​​៣​ មាន​​៦​ពិន្ទុ រីឯ​ក្រុម​​​ភ្នំពេញ​ក្រោន​​ ​លេង​​បាន​​៨ប្រកួត​​​ហើយ​​ ក្នុងនោះ​​​​ឈ្នះ​​៤ ចាញ់​​​៤​​​​ មាន​១២​ពិន្ទុ​ ។ ដោយ​ឡែក​​ ក្រុម​​​​ចម្ការ​​​កៅស៊ូ​​បឹង​កេត​ ពេល​នេះ​​លេង​បាន​​​៦​​ប្រកួត​​​ ឈ្នះ​​​៣​ ស្មើ​​២ ចាញ់​​​១ មាន​​​១១ពិន្ទុ​​ ។ ក្រុម​ព្រះ​ខ័ន​រាជ្យ​​ ​​​លេង​បាន​​​៥ប្រកួត​ ​ឈ្នះ​​​២​​ ស្មើ​​១ ចាញ់​​​២ មាន​៧ពិន្ទុ​​​ ៕