ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុធ ឆាយ​រិទ្ធី​ និង ​ឡុង​ សុភី ឈ្នះ​​គូ​ប្រជែង​រៀង​ខ្លួន​លើ​សង្វៀន​ស៊ីធីអិន

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ពុធ ឆាយ​រិទ្ធី មក​ពី​ក្លឹប​​ពុទ្ធ​សេរី​វង្ស​ និង​ឡុង​ សុភី មក​ពី​ក្លឹប​សាល​វ័ន​្ត​កីឡា រក​បាន​៣​ពិន្ទុ​ម្នាក់​បន្ថែម​ទៀត បន្ទាប់​ពី​យក​ឈ្នះ​គូ​ប្រកួត​​ដោយ​ពិន្ទុ​រៀង​ៗ​ខ្លួ​ន​នៅ​លើ​សង្វៀនស្ថានីយទូរទស្សន៍​​ CTN កាល​ពី​ថ្ងៃ​សៅរ៍ ទី​២១​ មេសា ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ខ្សែក្រវាត់​​​ជើង​ឯង១០​លាន​រៀល​ ទម្ងន់​៦៥​គីឡូ​ក្រាម ។

ឡុង​ សុភី ​​យក​ឈ្នះ​​ជាម អា​ដាំ មក​ពី​ក្លឹប​ឃ្លាំង​មឿង​​កីឡា បាន​ដោយ​ពិន្ទុ​ រី​ឯ​ពុធ ឆាយ​រិទ្ធី​ វិញ ក៏​បាន​យក​ឈ្នះ​នន់ ជំនិត​ បាន​ដោយ​ពិន្ទុ​ដូច​គ្នា ។ សុភី និង​អា​ដាំ ប្រកួត​បាន​៣​លើក​ម្នាក់​ដូច​គ្នា ប៉ុន្តែ​សុភី អត់​ដែល​ស្គាល់​ចាញ់​ម្តង​ណា​ឡើយ ពេល​នេះ​ពិន្ទុ​របស់​គេ​កើន​បាន​៩​ពិន្ទុ​​រួច​ទៅ​ហើយ។ ម៉្យាង​វិញ​ទៀត​ពេល​នេះ​ក៏​លែង​បារម្ភ​ពី​រឿង​ហាល​ខោ​ទៀត​ដែរ ។ មាន​តែ​អា​ដាំ​​ប៉ុណ្ណោះ​ប្រកួត​ទាំង​៣​លើក​របស់​គេ​ចាញ់​រហូត​ ទើប​តែ​រក​បាន​៣​ពិន្ទុ​ប៉ុណ្ណោះ ពេល​នេះ​គេ​​មាន​តែ​ផ្លូវ​ហាល​ខោប៉ុណ្ណោះ​​ ។ចំណែកឯ​ពុធ ឆាយ​រិទ្ធី និង​​នន់​ ជំនិត​ វិញ​នោះ​ប្រកួត​បាន​៣​លើក​​ដូច​គ្នា ប៉ុន្តែ​ពុធ​ ឆាយ​រិទ្ធី​អត់​ទាន់​ស្គាល់​ចាញ់​​មាន​៩​ពិន្ទុ​ រី​ឯ​នន់​ ជំនិត ​ការ​ប្រកួត​ទាំង​៣​លើក​របស់​គេចាញ់​មួយ​លើក នៅ​សល់​តែ​៧​ពិន្ទុ​ប៉ុណ្ណោះ​ ។ ជំនិត នា​ពេល​នេះ​ក្នុង​ពូល​ Aក៏​មិន​សូវ​ជ​ា​មាន​សង្ឃឹម​ថា​​គេច​ផុត​ពី​វគ្គ​ជម្រុះ​នេះ​​ណាស់ ។

គូ​ប្រកួត​មិត្ត​ភាព​វិញ វៀត ប៊ុន​ធឿន​ មក​ពី​ក្លឹបក្រសួង​​ការ​ពារ​ជាតិ​ ប្រកួត​ឈ្នះ​សុខ ច​ិន្តា មក​ពី​ក្លឹប​ឃ្លាំង​មឿន​កីឡា​ បាន​ដោយ​ពិន្ទុ​ ។ សល់​ ប៊ុន​ អឹម មក​ពី​ក្លឹប​អាស៊ី​កី​ឡា ប្រកួត​ឈ្នះ​ធី តុង​ហុី មក​ពី​ក្លឹប​សាល​វ័ន្ត​ បានដោយ​ពិន្ទុ​ទាំង​លំបាក​បំផុត ៕