ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​​កូរ៉េ​​​​បុក​ម៉ូតូ​​គុប​បើក​​បញ្ច្រាស​ទិសសំណាង​ល្អ​​គ្មាន​​​អ្នក​រង​គ្រោះ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ រថយន្ត​​កូរ៉េ​​ពណ៌​សមួយ​គ្រឿង​​បាន​បុក​​ជាមួយ​ម៉ូតូ​គុប​​​ពណ៌ទឹក​​ប៊ិច​​ ​ដែល​​​បើក​​​បញ្ច្រាស​ទិសចំពី​មុខបណ្តាល​ឱ្យ​ម៉ូតូ​​​កៀប​​ជាប់​ជាមួយ​ រថយន្ត​​តែសំណាង​​ល្អ​គ្មាន​​​អ្នករង​របួស​ ។ ហេតុការណ៍​​​នេះ​​​កើត​ឡើង​​​​នៅ​វេលា​ម៉ោង​៨​​និង​១៥​​នាទី​​​យប់​ថ្ងៃទី២០ មីនា ​​តាម​បណ្តាយផ្លូវ​សហព័ន្ធរុស្ស៊ី​​​​ សង្កាត់​​ទឹក​ថ្លា ខណ្ឌ​

រាជធានីភ្នំពេញ​ ៖ រថយន្ត​​កូរ៉េ​​ពណ៌​សមួយ​គ្រឿង​​បាន​បុក​​ជាមួយ​ម៉ូតូ​គុប​​​ពណ៌ទឹក​​ប៊ិច​​​ដែល​​​បើក​​​បញ្ច្រាស​ទិសចំពី​មុខបណ្តាល​ឱ្យ​ម៉ូតូ​​​កៀប​​ជាប់​ជាមួយ​រថយន្ត​​តែសំណាង​​ល្អ​គ្មាន​​​អ្នករង​របួស​ ។ ហេតុការណ៍​​​នេះ​​​កើត​ឡើង​​​​នៅ​វេលា​ម៉ោង​៨​​និង​១៥​​នាទី​​​យប់​ថ្ងៃទី២០ មីនា ​​តាម​បណ្តាយផ្លូវ​សហព័ន្ធរុស្ស៊ី​​​​ សង្កាត់​​ទឹក​ថ្លា ខណ្ឌ​សែនសុខ។

តាម​ព័ត៌​មាន​បាន​ឱ្យ​ដឹងថា មុនពេល​​កើត​​ហេតុ​​រថយន្តកូរ៉េ​ពណ៌​ស​​ដែល​​បើក​​​​ដោយ​​បុរស​ម្នាក់​​ទំនង​ជា​​ស្រវឹង​បាន​​បើក​​​​ពី​លិច​​ទៅ​កើត​​ក្នុង​ល្បឿន​​​គួរសម​​​ ។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាងលើ​ក៏​មាន​ម៉ូតូ​​គុប​ពណ៌​​​​ទឹក​ប៊ិច​មួយគ្រឿង​បើក​​ដោយ​បុរសម្នាក់​​មិន​ស្គាល់​​​អត្តសញ្ញាណ​​​​​ដែល​បើក​បញ្ច្រាស​ទិសពី​លិច​ទៅ​កើត​​ក៏ត្រូវ​រថយន្ត​​កូរ៉េ​​នោះ​​បុក​​​ចំពី​​​មុខ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​​ម៉ូតូ​​កៀបជាប់​​​ជាមួយរថយន្ត​​ តែ​សំណាង​​ល្អ​ម្ចាស់​​ម៉ូតូ​បាន​​​ហក់​ចេញ​​ទាន់​ទើប​​​មិន​បណ្តាល​ឱ្យ​​​មាន​​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​​ ។ 

ក្រោយ​​ពេល​កើត​​​​ហេតុ​​ម្ចាស់យាន​​​​យន្ត​​ទាំងពីរ​បាន​​សម្រួល​​​​គ្នា​​យកម៉ូតូ​​និង​រថយន្ត​​​ទៅជួួសជុល​​​​​​រៀងៗ​ខ្លួន​ ៕