ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនក្រុមអ្នកចែកចាយគ្រឿងញឿន​ប្រុសស្រី៣នាក់ ឯមេខ្លោង២នាក់រត់រួច

12 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលប្រឆាំង​គ្រឿងញឿនបានឃាត់ខ្លួនក្រុមអ្នកចែកចាយ​ គ្រឿងញឿនចំនួន៣នាក់ ក្នុង​នោះ​មានស្ត្រី​ម្នាក់​ផង ​កាលពីវេលាម៉ោង១១ថ្ងៃត្រង់​ថ្ងៃទី២៩ កុម្ភៈ ខណៈ​ដែលពួកគេកំពុងប្រព្រឹត្តបទល្មើស​ជាក់​ស្ដែងនៅក្នុងភូមិ១៣មករា សង្កាត់ព្រែក​ព្រះស្ដេច ក្រុងបាត់ដំបង។

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលប្រឆាំង​គ្រឿងញឿនបានឃាត់ខ្លួនក្រុមអ្នកចែកចាយ​គ្រឿងញឿនចំនួន៣នាក់ ក្នុង​នោះ​មានស្ត្រី​ម្នាក់​ផង ​កាលពីវេលាម៉ោង១១ថ្ងៃត្រង់​ថ្ងៃទី២៩ កុម្ភៈ ខណៈ​ដែលពួកគេកំពុងប្រព្រឹត្តបទល្មើស​ជាក់​ស្ដែងនៅក្នុងភូមិ១៣មករា សង្កាត់ព្រែក​ព្រះស្ដេច ក្រុងបាត់ដំបង។

មន្រ្តីនគរបាលប្រឆាំងគ្រឿងញឿនបានឲ្យ​ដឹង​ថា ជនសង្ស័យទាំង៣នាក់ដែលត្រូវបាន​ឃាត់​ខ្លួននោះ១-ឈ្មោះស្រីនាង ណន ភេទស្រី អាយុ​២២​ឆ្នាំ ២-ឈ្មោះជុន សាំងហ៊ី អាយុ​១៩​ឆ្នាំ ទាំងពីរ​នាក់​នេះនៅភូមិ១៣មករា និង៣-ឈ្មោះ​សុខ ​សារ័ត្ន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិវត្ត​មឹម ឃុំ​អូរដំបង១ ស្រុកសង្កែ។ ​បន​្ទាប់​ពី​ឃាត់​ខ្លួនសមត្ថកិច្ចជំនាញបានរក​ឃើញថ្នាំញឿនមេតំ​ហ្វេតាមីនប្រភេទ «ទឹកកក» ចំនួន៣កញ្ចប់តូច ដែល​ក្រុមនេះកំពុងធ្វើសកម្ម​ភាព​ចែកចាយ​បន្ត​ទៅឲ្យអ្នកប្រើប្រាស់។ ក្នុងកំណត់ហេតុ​សួរ​ចម្លើយ​​ឈ្មោះជុន សាំង​ហ៊ី បាននិយាយថា ថ្នាំ​នោះ​ខ្លួនទទួលយក​មក​ពីឈ្មោះស្រីនាង ណន ដើម្បី​លក់បន្ត​ឲ្យ​ និង​សម្រាប់​ប្រើប្រាស់ខ្លួនឯង។ ប៉ុន្តែ​ឈ្មោះ​ស្រីនាង ណន បានឆ្លើយបដិសេធ​ចំពោះ​​ការ​ចោទប្រកាន់នេះ។ ស្រ្តីដែល​បម្រើការ​ក្នុង​ហាង​ខារ៉ាអូខេរូបនេះបានប្រាប់សមត្ថកិច្ចថា នាងមិនពាក់ព័ន្ធ​នឹង​ថ្នាំញឿននោះទេ តែនាងសារ​ភាពថា បានផ្ដល់ទីតាំងសម្រាប់អ្នកប្រើប្រាស់​ក្នុង​ផ្ទះជួលរបស់នាងស្នាក់នៅក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច។ ជាមួយគ្នានេះឈ្មោះជុន សាំងហ៊ី បានបញ្ជាក់ដែរថា ខ្លួនទើបប្រកបរបរ​នេះ​ប្រហែល១ខែប៉ុណ្ណោះ តែបានប្រើប្រាស់​ជិត​៣ឆ្នាំកន្លងមកហើយ​តាំងពីខ្លួននៅសិក្សាម៉្លេះ។

លោកចៅ សុវង្ស ​ប្រធាន​​ការិយា​ល័យ​ប្រឆាំងគ្រឿងញៀន​​បាន​​មាន​ប្រសាសន៍​​ថា ក្រោយ​ពី​​ការ​ស្រាវជ្រាវ​ឃើញថា ​ក្រុម​នេះ​​មាន​មេ​ខ្លោង​​២​នាក់​ទៀត ប៉ុន្តែ​​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ ៕