ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ទូរស័ព្ទ Smart Mobile ឧប​ត្ថម្ភ​​​​​​​កី​ឡា​​​ករ​​ទទួល​​មេ​ដាយ​​​​នៅ​​ស៊ី​​ហ្គេម​​លើក​​ទី​26

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ព្រឹត្ត​ិការណ៍​ប្រកួត​កីឡា​ថ្នាក់​​តំ​បន់​អាស៊ី​អា​គ្នេយ៍​​​ ឬ​ស៊ី​ហ្គេម​(SEA Games)ដែល​បាន​ប្រព្រឹត្ត​​ឡើង​នៅ​​ប្រទេស​ឥណ្ឌូណេស៊ី​លើក​ទី​២៦​ កាល​ពី​​ថ្ងៃ​ទី​​១១ ដល់​​ថ្ងៃទី​២២​វិច្ឆិកា​ ឆ្នាំ​២០១១​​ បាន​ទាក់​ទាញ​នូវ​ការ​ចាប់​អារ​ម្មណ៍​​​យ៉ាង​ខ្លាំង​​ពី​សំណាក់​​​មហា​ជន​ទូ​ទៅ​​ និង​​​ពី​វិ​ស័យ​​​​ឯក​​ជន​​នានា​ ពិ​សេស​​​​​​ពី​ក្រុម​ហ៊ុន​​ទូ​រ​ស័ព្ទ​​ចល័ត​Smart Mobile ។ ​ការ​ចេ​ញ​ដំ​ណើរ​​ទៅ​ប្រកួត​នៅ​​​លើក​នេះ​​ពី​​សំណាក់​​​អត្ត​​ពលិក​​កម្ពុជា​​​ប្រ​មាណ​​​២១​ប្រ​ភេទ​​កីឡា​ ជា​លទ្ធ​ផល​​កម្ពុជាទទួល​បាន​មេ​ដាយ​មាស​​៤ (៨​គ្រឿង​) ប្រាក់​​១១(១៧​គ្រឿង​)​ និង​​សំ​រឹទ្ធិ​២៣​(២៥គ្រឿង​)​។​

ដោយ​​មើ​ល​ឃើញ​​ពី​សមិទ្ធ​ផល​ដែល​កី​ឡា​ករ​​កម្ពុជា​​ទទួល​​ពី​ព្រឹត្តិ​ការណ៍​​កីឡា​កម្រិ​ត​តំ​បន់នេះ​​ ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចល័ត​​ Smart Mobile ដែល​ជា​ក្រុម​ហ៊ុន​​​ទូ​រ​ស័ព្ទ​ដៃ​​​ដ៏​ធំ​​ និង​មាន​ប្រ​ជា​​​ប្រិយ​ភាព​​បំ​ផុត​ពី​សំ​ណាក់​អ្នក​ប្រើ​ប្រាស់​​ជា​ទូ​ទៅ​នៅ​កម្ពុជា​នោះ​​ បាន​សម្រេច​​ផ្តល់​នូវ​រង្វាន់​​ជា​ស៊ី​ម​កាត​​​ ​និង​មាន​ទឹកប្រាក់​នៅក្នុង​ស៊ី​ម​​កាត​ជា​មួយ​ផង​​ តាម​​កា​រ​សន្យា​​​មុន​ពេល​ពួក​គេ​​​​ចេញ​ទៅ​ប្រកួត​​ស៊ី​ហ្គេម​ថា នឹង​ឧបត្ថម្ភ​​ដល់​កីឡា​ករ​​ដែល​ទទួល​បាន​​មេ​ដា​យ​មាស នូវ​ស៊ី​ម​កាត​​​លេខ​ពិសេស​ចំ​នួន​​១​ មាន​ទឹក​ប្រាក់​​​៥០​ដុលា្លរ​ក្នុង​មួយ​ខែ​​ រយៈ​ពេល​​១​ឆ្នាំ​​, មេ​ដាយ​ប្រាក់​​​ ស៊ី​ម​កាត​​​លេខ​ពិ​សេស​១​ មាន​ទឹក​ប្រាក់​២០​ដុល្លារ​​ក្នុង​មួយ​ខែ​ រយៈ​ពេល​​១​ឆ្នាំ​ និង​​មេ​ដាយ​សំ​រឹទ្ធិ​ ស៊ី​ម​កាត​លេខ​ពិ​សេស​១​ មាន​ទឹក​ប្រាក់​​១០​ដុល្លារ​ក្នុង​មួយ​ខែ​ រយៈ​ពេល​​១ឆ្នាំ​។

​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ មាន​សេច​ក្តី​សោម​នស្ស​​រី​ក​​រាយ​​អញ្ជើញ​​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័​ត៌​មាន​​ទាំង​​អស់​​ ចូល​រួម​​​​​យ​ក​ព័​ត៌​មាន​​ពី​ព្រឹ​ត្តិ​ការណ៍​​​នេះ​​តាម​​ការ​គួរផង​ដែរ​​។ ​ពិ​ធី​នេះ​បាន​ធ្វើ​ឡើង​នៅ​វេ​លា​ម៉ោង​​​៩​និង​៣០​នាទី​​ព្រឹក​ ថ្ងៃ​ទី​១៩​ មករា ឆ្នាំ​២០១១​ នៅ​ទី​ស្នាក់​ការ​​គណៈ​កម្មា​ធិការ​ជាតិ​​​អូឡាំ​ពិក​​កម្ពុ​ជា​​​ ផ្ទះ​លេខ​​១​ ផ្លូវ​​​​លេខ២៧៦​ ​សង្កាត់​​បឹង​​កេង​កង​​២​ ខណ្ឌ​ចំ​ការ​មន​៕