ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់ការ​​ប្រ​កួត​​វគ្គ​​ជម្រុះ​​​​តាម​​ពូល​​​ដណ្តើម​​ខ្សែ​​ក្រ​វាត់ TV5 ទម្ងន់​​57​គីឡូ​ក្រាម ផាន់ សា​រុន ជួប ​សួង សុវណ្ណថា​ ខណៈ ចន្ថា​​ សារឹម​ ​ជួប ​រឿង​ សោ​ភ័ណ្ឌ​

14 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ​ ៖ ការ​ប្រ​កួត​​​​ប្រ​ដាល់​ក្បាច់​បុរាណ​​ខ្មែរ ដណ្តើម​ខ្សែ​ក្រ​​វាត់​​ស្ថា​នី​យទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥ ​​ប្រ​ភេទ​សទម្ងន់៥៧​គីឡូ​ក្រាម វគ្គ​ជម្រុះ​​វិល​​ជុំ​តាម​ពូល​​នឹង​បញ្ចប់​នៅ​ថ្ងៃ​
អា​ទិត្យ ទី​២២ មក​រា ​ខាង​​​មុខ​​ ។  ​នៅ​ពូល A  ផាន់ សារុន មក​ពី​ក្លឹប​គជ​សា​រ​កី​ឡា​​ជួប​ជា​មួយ​សួង សុវណ្ណថា ​ម​ក​ពី​ក្លឹ​ប​ក្រ​សួងការពារ​ជាតិ ។​ ចំណែក​ពូល B  ចន្ថា សារឹម មក​ពីក្លឹប​យុវ​​កី​ឡាខេត្ត​កណ្តាល​ ជួបរឿង​ សោភ័ណ្ឌ មក​ពី​ក្លឹប​​ខេម​រ​​កីឡា ។ សារុន ​ទំនង​ជា​អស់​ផ្លូវ​អ៊ុត​ហើយ ព្រោះ​ថា ​២​ប្រកួត​​កន្លង​មក​នេះ​​អត់​ទាន់​ស្គាល់​​​ឈ្នះ​ម្តង​ណា​​ឡើយ ។

​រី​ឯ​សួង​ សុណ្ណ​ថា ​ប្រកួត​បាន​២​លើក ដូចគ្នា​​ ឈ្នះ​១​​ចាញ់​១​​ មាន​៤​ពិន្ទុ ។ ​ចំពោះ​សារុន បើ​​ប្រកួត​លើក​នេះ ​ចាញ់ គឺ​អស់​ផ្លូវ​ហើយ ​តែ​បើឈ្នះ​ប្រ​ហែល​មានផ្លូវ​អ៊ុត​ខ្លះ​ ។ ​ចំណែក​​សុវណ្ណ​ថា ​ក៏​ដូច​​​គ្នាដែរ​ បើ​សិន​ជា​ចាញ់​​ទំនង​ជា​មិន​អាច​​គេច​ផុត​ពី​ផ្លូវ​ហាល​ខោ​ឡើយ ។​ ប៉ុន្តែ​រវាង​​គូ​នេះភាគ​​ច្រើន​​គេ​មាន​ទំនុក​ចិត្ត​​លើ​សុវណ្ណ​ថា​ ច្រើន​ជាង​​ព្រោះ​​សុវណ្ណ​ថា ​​ល្អ​ទាំង​កម្លាំង និង​ល្បិច​ប្រយុទ្ធ ។ នៅ​ពូល A ​មាន​​សារឿន ​​ចាន់ មក​ពី​ក្លឹប​​​​សម្រែករាជ​សី​ហ៍បង្ក្រាប​គ្រឿង​​ញឿនម្នាក់​រួច​ហើយ ដែលទទួល​បាន​​​កន្លែង​មុន​គេ​សម្រាប់​ឡើង​ទៅ​
​ប្រ​កួត​នៅ​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ​​បន្ត​​ទៀត ។​

ចំណែក​ពូល B ​វិញ ចន្ថា សារឹម និង​​រឿង សោ​ភ័ណ្ឌ សុទ្ធ​​តែ​មាន​បំណង​យក​ឈ្នះ​ដូច​គ្នា ​ព្រោះ​​ថា​ ការ​ប្រ​កួត​​លើក​នេះ​​មាន​តែ​​​អ្នក​ឈ្នះ​ទេ ទើប​អាច​​មាន​ឱ​កាស​​ឡើង​ទៅ​ប្រកួតនៅ​វគ្គ​១/២ បន្ត​ទៀត​បាន ។ ​ចន្ថា សារឹម ប្រ​កួត​​បាន​២​លើក ឈ្នះ​​១ ចាញ់​១ មាន​៤​ពិន្ទុ ​រី​ឯ​រឿង សោ​ភ័ណ្ឌ វិញ​​ប្រ​កួត​​​បាន​២​លើក ​ឈ្នះ​ទាំង​២​លើក​ជាប់​​​គ្នា ។ ប៉ុន្តែទោះ​ជា​យ៉ាង​ណា​រវាង​គេ​ទាំង​២​នាក់​ សុទ្ធ​​តែ​ត្រូវ​ការ​​​ឈ្នះ​​​ដូច​គ្នា ​​ហើយ​​​អ្នក​ចាញ់​គឺ​មិន​អាច​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ ១/២ បន្ត​ទៀតបាន​ឡើយ ។

រវាង​គូ​នេះ​​គេ​មាន​ទំនុក​ចិត្ត​​​លើ​រឿង សោ​ភ័ណ្ឌ ​ច្រើន​​ជាង​ព្រោះ​ថា ​ល្បិច​ប្រ​យុទ្ធ​ និង​កម្លាំង​​របស់​សោ​ភ័ណ្ឌ​​ល្អ​ជាង​​អាច​វាយ​ចេញ​​បាន​រហ័ស​​ជាង​​ទៀត ​ប៉ុន្តែ​​​​​ទោះជា​យ៉ាង​ណា​ កុំ​អាល​ទាយ​ទុកមុន​​​​​​​​ គឺរង់​ចាំ​អ៊ុត​ការ​ប្រ​កួត​​​សិន។ ចំពោះ​គូ​ប្រកួត​មិត្ត​ភាព​​ទូច រាជ​សី​ហ៍ ​មក​ពី​ក្លឹប​រស្មី​កុមារ​​​កំព្រា​​ ជួប​​​សាក​កម្លាំ​​ជា​មួយ​ខុន រាជ​​មក​ពី​ក្លឹប​​​កង​ពល​ធំ​អន្តរា​​គមន៍​​​ លេខ​៣​​ ព្រះ​វិហារ​​ ។ ​រវាង​គូ​នេះ​មិន​ធ្លាប់​​​ប៉ះ​គ្នា​​ពី​​មុន​មក​ឡើយ ​ប៉ុន្តែ​រាជសី​ហ៍ មិន​អាច​ទៅ​រួច​ជា​មួយ​​ខុន រាជ ឡើយ ព្រោះ​រាជ​សីហ៍​​អត់​មានក្បាច់​​អី​​ដែល​ពូកែ​​ជា​ង​​​ការ​ប្រើ​កម្លាំង​​បាយ​នោះ​ទេ ។ ខុន រាជ​ ពូ​កែ​ទាំង​​​ស្នៀត​កែង និង​ជង្គង់​​បើទោះ​​ជា​​កម្លាំង​​​របស់​​គេ​មិន​​ដល់​​រាជ​សី​ហ៍​​​ក៏​ដោយ​ ។ គូ​នេះ​ អ្នក​ធ្លាប់​តាម​ដាន​​​គេ​​សង្ឃឹម​​ទៅ​លើ​ខុន​ ​រាជ​​ ច្រើន​​​ជាង​ ៕