ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេន ប៊ុនថេន​ ​​​ជួប​​​ជើង​ខ្លាំង​​​​មកពីប្រទេស​ថៃ ខណៈ ឆាយ​ ឫទ្ធី​​ ជួប​អ្នក​​​​ឆ្លង​ដែន​មក​ពី​​កេន​យ៉ា

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេន ​​ប៊ុនថេន  មកពី​ក្លឹប​​​​ក្រសួង​​មហា​ផ្ទៃ​ ត្រៀម​ជួប​ប្រកួត​សាក​កម្លាំង​​​ជា​មួយ​អ្នក​ប្រដាល់​​ជើង​ខ្លាំង​​​មកពីប្រទេស​​​ថៃ​ Nontakom  ​នៅ​លើ​​សង្វៀន​​ស្ថានីយ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៣​ ​ថ្ងៃ​សៅរ៍ទី​២១ មករា  ខណៈ​​ពុទ្ធ​ ឆាយឫទ្ធី​ ​មកពី​ក្លឹប​ពុទ្ធ​​​សេរីវង្ស​​ព្រែក​តាទែន​ ជួប​​កីឡាករ​​​ Leonard Nganga  ​​ជនជាតិ​​​​​កេន​យ៉ា ។​ ​សេន​ ​ប៊ុនថេន ពូកែ​​ស្នៀត​​​ជើង​ ដែល​​​​សប្តាហ៍​​​មុន​គេ​បាន​​​​ប្រើ​​ស្នៀត​​​ជើង​ទាត់​​​បំបាក់​​​ដៃ​កីឡាករ​​ថៃម្នាក់​ នៅ​លើ​​​សង្វៀន​​ស្តាត​ចាស់​​ ។

ចំណែក​​​លើក​នេះ​​ គេ​​ត្រូវ​មក​​ប៉ះ​ជើង​​ខ្លាំង​មកពី​​ថៃម្តង​ទៀត ប៉ុន្តែ​​គេ​នៅ​​មិន​ទាន់​​អាច​ដឹង​​ថា​យ៉ាង​ណា​​នោះ​ទេ ព្រោះ​​កីឡាករ​​ថៃ​រូបនេះ​​អត់​មាន​​​អ្នក​ណា​​​ស្គាល់​​​ប្រវត្តិ​​ច្បាស់​​​ឡើយ ។  រវាង​គូនេះ​​ប្រកួត​​គ្នា​​ក្នុង​​​ទម្ងន់​​​៧៣​​គីឡូក្រាម​ ។  ប៉ុន្តែ​​​បើ​តាម​​​ការ​អះអាង​​​របស់​អ្នក​​​រៀបចំ​​កម្ម​វិធី​​​ប្រកួត​​ប៉ុស្តិ៍​​លេខ​​​៣​ថា ​​​កីឡាករ​​ថៃ​ម្នាក់​នេះ​​​គឺពិត​ជា​​ មិន​ធម្មតា​​​ឡើយ ។ ដូច្នេះ​​​បើ​សិន​​ជា​ខ្លាំង​​​ដូច​គេ​​​​ថា​មែន​​ប៊ុន​​ ថេន​បែប​យ៉ាប់់​ហើយ ។

​ពុទ្ធ ឆាយ​រិទ្ធី​ ​ទើប​តែ​លើក​នេះ​​ទេដែល​​គេ​មាន​​ឱកាស​បាន​ប្រកួត​ជាមួយ​កីឡាករ​​បរទេស​។   ចំណែក​​​ឯ​ Leonardវិញ​ ​ ធ្លាប់​មក​ស្រុក​ខ្មែរ​​​ជា​ច្រើន​​​លើក​​រួចមក​​ហើយ  ប៉ុន្តែ​​​ល្បិច​​​ប្រយុទ្ធ​​​នៅ​​លើ​សង្វៀន​​របស់​គេ​​មិន​​សូវ​ជា​​​ខ្លាំង​ប៉ុន្មាន​​​ឡើយ  គឺ​​ធ្លាប់​ត្រូវ​​​បាន​បំបាក់​​ដោយ​​ជើង​​ខ្លាំង​​​កម្ពុជា​ជាច្រើន​​លើក​រួចមក​ហើយ​ ។ ឯ​​​​ឆាយ រិទ្ធី​ ​ក៏​មិនមែន​ជា​​​ជើង​ខ្លាំង​ណាស់​ដែរគេ​​ពូកែ​តែស្នៀត​​​ជើង​​​​​បន្តិច​ប៉ុណ្ណោះ ។ រីឯ Leonard  ពូកែ​​​ស្នៀត​​កណ្តាប់​​ដៃ​ ។  រវាង​គូនេះ​​ទាំង​កម្លាំង​​​និង​ល្បិច​ប្រយុទ្ធ​​ ​​មិន​លើស​ខ្វះ​គ្នា​ឡើយ ​អាច​ស៊ីសង​គ្នា​​បាន ។

នៅ​មាន​គូប្រកួត​​កម្ពុជា​​និងកម្ពុជា​​ចំនួន​៣​​គូទៀត​ មាន​សាំង ​ស៊ីថា  មកពី​ក្លឹប​​ក្រសួង​ការ​ពារ​ជាតិ​​​​ជួប​ ខុន ឆៃលាង ​មកពី​ក្លឹបកង​ពល​ធំ​​លេខ​៣​​ ។ ហ៊ុល  ដារ៉ា​ មកពី​ក្លឹប​​សាលវ័ន្ត​កីឡា​ ជួប​ឆាំ រ៉ែម  មកពី​ក្លឹប​​សិង្ហ​កីឡា​ ។  ចេង  ពន្លក​ មកពី​ក្លឹប​​​សម្រែករាជសីហ៍​​​បង្ក្រាប​​​គ្រឿង​ញៀន​   ជួបធិន សុវណ្ណ​ មកពី​ក្លឹប​​​កងពល​​​តូច​​លេខ​៧០​ ៕