ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​​​សីដណ្តើម​​​​ពាន​​រង្វាន់​​​7​មករា​​​​លើក​​ទី12​ឆ្នាំ​​​2012​​​​បាន​​បញ្ចប់​ហើយ

14 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ​ ការ​ប្រកួត​​​​កីឡា​វាយ​​សី​​​​ដណ្តើម​​​ពាន​​​រង្វាន់​​៧​មករា  ​លើក​ទី​​​១២​  ឆ្នាំ​២០១២​  ដែល​បាន​​​ធ្វើ​ឡើង​​​​នៅ​ក្លឹប​​​​វាយសី​​​បៃតង​​​កម្ពុជា​ខេត្ត​បាត់​ដំបង​​រយៈពេល​​​២​ថ្ងៃ​​​ចាប់ ពី​ថ្ងៃ​ទី​​១២​ មករា ​រហូត​​​មក​នោះ​​​បាន​បញ្ចប់​​​​ទាំង​ស្រុង​​​​នៅព្រឹក​​ថ្ងៃ​អាទិត្យ​​​ទី១៥​​ ​មករា​​​ ។​​​ ពិធី​​​បិទ​វគ្គ​​​ការ​ប្រកួត​​​នេះ​ក្រោម​អធិបតី​​​​ភាព​​​​​លោក​​​ឧត្តម​​​សេនីយ៍​​​ឯក​​លី​ កុសល​​​​ ប្រធាន​​សហព័ន្ធ​​​កីឡា​​​វាយ​​​សីកម្ពុជា​​​និង​​មាន​ការ​​​ចូល​រួម​​​ពី​មន្ត្រី​​​ថ្នាក់​​​ខេត្ត​ជា​​​ច្រើន​​​រូប​​ទៀត ។​

​លោក​​​អាំង ​​សំបូរ  ​ប្រធាន​​​​គណៈ​​កម្មការ​​​​បច្ចេក​ទេសរបស់​​​សហព័ន្ធ​​​កីឡា​វាយ​​សី​​​កម្ពុជា​​​បាន​​ឱ្យ​ដឹង​​ថា  ការ​​ប្រកួត​​ឆ្នាំ​នេះ​​​​គណៈ​កម្មការ​​​បាន​​សម្រេច​​ដាក់​​ចេញ​នូវ​​វិញ្ញាសា​​​​​មួយ​​ចំនួន​ឱ្យ​​​​​ប្រកួត​​ក្នុង​​នោះ​​​ប្រកួត​​​វាយ​គូ​​អាយុ​​​១៦ឆ្នាំ​​ ​​ប្រកួត​​​វាយ​គូ​យុវជន​អាយុ​១៩ឆ្នាំឡើង ។ ប្រកួត​​​វាយ​គូ អាយុ​​​៤០​​ដល់​​៥០​​ឆ្នាំ​ ប្រកួត​​​វាយ​គូ​​​​វ័យ​ចាស់​​​អាយុ​​​៥០ឆ្នាំ​​ឡើង  និង​​​ប្រកួត​​វាយ​គូ​​នារី​​មិន​​​​គិតពី​អាយុ។ 

បន្ទាប់​ពី​​បាន​​​ធ្វើ​ការ​​​ប្រកួត​​​យ៉ាង​​​ស្វិត​ស្វាញ​​​និង​មាន​ការ​យក​ចិត្ត​ទុកដាក់​​​និង​ផ្តល់ពិន្ទុ​​យ៉ាង​​​សុក្រឹតរបស់គណៈ​កម្មការ​​រួច​មក​ ​​លទ្ធ​ផល​​​​បច្ចេក​​​ទេស​ដែល​​ទទួល​បាន​​​​លើ​វិញ្ញា​សា​​នីមួយៗ​​​ក្នុង​នោះ​​វិញ្ញាសា​​​វាយ​​គូ​​អាយុ​១៦​​ឆ្នាំ​ ​​លេខ​​១​​បាន​​​​ ទៅ​លើ​កីឡាករ​​​ទេព  ច័ន្ទ​​ម៉ារ៉ា វង្ស សុចាន់វិរៈ ​មក​​​​​ពី​សមាគម​​វាយ​​សី​​​ខេត្ត​​​​កំពង់​ឆ្នាំង​​ ។ លេខ២​​បាន​ទៅលើ​កីឡាករ​​ចេង​​​ ភិរម្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឡេង​ វណ្ណៈ ​មកពី​ក្លឹប​​ត្រពាំង​​​ផ្លុង  និង​​លេខ​៣​ បាន​ទៅលើ​​​​​​​​កីឡាករ​​​​​កែវ ឧត្តម​ លី ស៊ុយ​​ប៊ុង ​មកពី​សមាគម​​​​វាយ​​សី​​​​កំពង់​​ឆ្នាំង ។​

ប្រកួត​​​វាយ​​​គូ​​អាយុ​​​ក្រោម​​១៩ឆ្នាំ​​ លេខ១ ​បាន​ទៅ​លើ​​កីឡាករ​​ស៊ឹម  ពិសី ចាន់ ​សលីដា ​មក​ពី​​សមាគម​​វាយ​សី​​កំពង់​​ឆ្នាំង​ ​។​​​​ លេខ​២​ ​កីឡា​​ករ​​ងួន​ កាណូរ៉ា ​ឈៀង​​​ សុជាតិ​​​​ មកពី​​ក្លឹប​វាយ​​​សី​ ត្រពាំង​​ផ្លុង​​​ និង​​លេខ៣​​​​ បាន​ទៅលើ​កីឡាករ​​លឹម​ ​សុវណ្ណនី ម៉ី សុវណ្ណ​ ដារិទ្ធី ក្លឹប​​វាយសី​​​ខេត្ត​ស្វាយ​​រៀង​ ។​ វិញ្ញា​​​សា​វាយ​គូ​​អាយុ​​១៩​​ឆ្នាំ​ឡើង​​ លេខ​​១​ កីឡាករ​​ទាវ យ៉ុង​វណ្ណៈ ​ព្រុំ​ សារ៉ាវុធ ក្លឹប​​​ត្រពាំង​​​​ផ្លុង ។ លេខ២ ​កីឡាករ​​សំ​ ​ប៊ុណ្ណារិទ្ធ  ដែង ទិត្យ​​រស្មី  ក្លឹប​​​វាយ​​​សី​​​បៃតង​កម្ពុជា​ ។

លេខ​៣​ បាន​​​​​ទៅ​កីឡាករ​​​សុខ ​ចាន់​​​ថន ជិន ជេត​ពុទ្ធិជាតិ  ក្លឹប​​វាយសី​​​ត្រពាំង​ផ្លុង ។​  វិញ្ញាសា​​​វាយ​គូ​​វ័យ​កណ្តាល​​​៤០-៥០​ឆ្នាំ​​​​​ ​លេខ១​ ​បាន​ទៅ​លើ​កីឡា​ករ​​​លឹម​​​ កែវ ​​ហាន វុទ្ធី មកពី​​ក្លឹប​ព្រះខ័នរាជ ។ លេខ​២ ​កីឡាករ​​ថាវ​ សុផល ប៉ោ​​ នរិន្ទ  ​ក្លឹប​​​ខេត្ត​​កំពង់​ចាម ។ ​​លេខ​​៣ ​កីឡាករ​​​លឹម  សារ៉ា ហែម​ ម៉ានិត ​ក្លឹប​​​បៃតង​​​កម្ពុជា ។  វិញ្ញា​​សាវ័យ​​​ចំណាស់់​ ​៥០​ឆ្នាំ​ឡើង​ ​​លេខ​​១​ ​​ បាន​​​ទៅ​លើ​កីឡាករ​​សេង​​ ប៊ុនលី ជាម​​​សៅ  ក្លឹប​​​​ខេត្ត​​​កំពង់​ឆ្នាំង​ លេខ​២​​ កីឡាករ​​​មាស​  ​ប៉េវ  សឿម រិន​ ក្លឹប​​​​​បៃតង​​កម្ពុជា​​ ​និង​​លេខ​​៣​ ​កីឡា​ករ​​​លឿង  ធារ៉ា​ ​សួស​ ឆេង ក្លឹប​​​បៃតង​​​កម្ពុជា​​។

ប្រកួត​​​វាយ​គូ​​នារី មិន​​គិត​​ពីអាយុ​​​ លេខ​១​  កីឡា​ការិនី​​កែវ  ពេជ្រ​ឆរ៉ាវី ឡេង​ សុខគង់​ មកពី​​ក្លឹប​ស្វាយ​រៀង  ។  លេខ២  កីឡាការិនី​ ​អ៊ុង ​វលក្ខ​ទេវី ​ឈួន  ឆៃរី  ក្លឹប​​​​​សីហខេមរៈ និង  លេខ៣  ​កីឡាការិនី​​​លឹម ​គឹមហួយ ​លឹម​ គឹម​លួង  ក្លឹប​​ខេត្ត​កំពង់​ឆ្នាំង  ។  លោក​ជាម  សុភា ​​ជំនួយ​​ការ​​លោក​​​ឧត្តម​​​សេនីយ៍​​​​ឯក​​លី ​​កុសល  បាន​​ថ្លែង​អំណរគុណ​​​ដល់លោក​​ឧកញ៉ា​​​ភូ ពុយ  ប្រធាន​​​ក្លឹប​​​​បៃតង​​កម្ពុជា​ ដែល​បាន​​ផ្តល់​​​ទី​កន្លែង​​​សម្រាប់​​​ប្រកួត​​​និងឧបត្ថម្ភ​​​ថវិកា​​៤​លាន​​រៀល សម្រាប់​​​កម្ម​វិធី​​​ជប់​លៀង​​​កីឡាករ-​កីឡា​​ការិនី​​នៅ​​​ពេល​បញ្ចប់​​​ការ​ប្រកួត​ ។

ដោយ​​​ឡែក  ​លោក​​ឧត្តម​​​សេនីយ៍​​​ឯក​​​លី កុសល ​ ​ក៏​បាន​​ចូល​​រួម​ឧបត្ថម្ភ​​២​លាន​រៀល និង​​សប្បុរស​ជន​ ជា​ច្រើន​​រូប​ទៀត​ ដែល​​ធ្វើ​ឱ្យ​​​កម្ម​វិធី​​​ប្រកួត​​​នេះ​ប្រព្រឹត្ត​ទៅ​​យ៉ាង​​រលូន​​​​​ដល់​ចប់។  លោកឧត្តម​​​​សេនីយ៍​​​ឯកលី កុសល ​​ជានិច្ច​កាល​​​​​​​តែងខិតខំ​​​ក្នុង​ការ​​ជំរុញ​​ឱ្យវិស័យ​​​កីឡា​វាយសី​​កម្ពុជា​​មាន​ការ​​រីក​​ចម្រើន​​ជា​​លំដាប់​​ ដូចជា​ការធ្វើ​​ឡើង​តាម​​រយៈកម្ម​វិធី​ប្រកួត​​​ក្នុង​ស្រុក​​ និង​​នៅ​​លើ​ឆាក​អន្តរជាតិ​​​ជា​ច្រើន​​​​លើក​​ច្រើន​សា​ ។  លោក​​ក៏​មាន​គម្រោង​​​បញ្ជូន​​​កីឡាករ​​-​កីឡាការិនី​​​កម្ពុជា​​ទៅហ្វឹក​ហាត់​​​នៅ​ក្រៅ​​ប្រទេស​ផងដែរ  ដើម្បី​អភិវឌ្ឍន៍​​សមត្ថភាព​​បច្ចេកទេស​ឱ្យ​បាន​​​កាន់​តែ​ល្អ​ប្រសើរ​​​ដូច​ជា​​កីឡាករ​ល្បីៗ​​ក្នុង​តំបន់​​​​ផង​ដែរ ៕​