ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

វៀតណាម​រក​ឃើញ​តុកកែ​ពូជ​ថ្មី​មាន​លក្ខណៈ​ចំលែក​ក្នុង​ព្រៃ

  • Text Size

ដោយ ៖ សា​ម៉​ន

ថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០១០ ម៉ោង ១៦:៥៩

សត្វតុ​ក​តែ​ពូជ​ថ្មីដែលអ្នកស្រាវជ្រាវប្រទះឃើញ

គេហទំព័របរទេស

សត្វតុ​ក​តែ​ពូជ​ថ្មីដែលអ្នកស្រាវជ្រាវប្រទះឃើញ

អ្នក​ស្រាវជ្រាវ​ប្រទះ​ឃើញ​តុកកែ​ពូជ​ថ្មីមួយ​ប្រភេទ​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​អនុរក្ស តា​គូ ខេត្ដ​ប៊ិ​ញ​ធួន នា​ភាគ​ខាងត្បូង​ប្រទេសវៀតណាម ។
តុ​ក​តែ​ពូជ​ថ្មី​នោះបាន​ដាក់​ឈ្មោះ​តាមផ្នែក​វិទ្យាសាស្ដ្រ Gecko Takouensis spnov-Ngo & Gamble តាម​ឈ្មោះ​របស់​អ្នកដែល​ប្រទះ​ឃើញ គឺ​លោក​ង៉ូ វ៉ា​ន​ជី (Ngo Van Tri) អ្នកជំនាញ​មក​ពី​ស្ថាប័ន​ជីវវិទ្យាព្រៃ​តំបន់​ក្ដៅ​ក្រុង​ហូ​ជី​មិ​ញ និង​លោក​ថូ​នី ហ្គេ​ម​ប​ល (Tony Gamble) មក​ពី​មហា​វិទ្យាល័យ​មី​នី​សូ​តា សហរដ្ឋអាមេរិក ។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ គឺ​អ្នក​វិទ្យាសាស្ដ្រ​បាន​ហៅ​សត្វ​ប្រភេទ​ល្មូ​ន​ដែល​ប្រទះឃើញ​ថ្មី​នេះ​ជា “​តុកកែ​” ដោយ​ម្រាមជើងគ្មាន​បន្ទះ​ស្បែក​ត្រដាង​ជាប់​ពី​ម្រាម​មួយ​ទៅម្រាម​មួយទៀត និង​មានចែ​ដុះ​ទៅ​ជុំវិញ​កមាន​លក្ខណៈ​ដូច​សត្វ​បង្គួ​យ ។ ការ​ប្រទះឃើញ​នេះ ជា​ការ​រក​ឃើញ​ពូជ​តុកកែ​លើកទី​២ នៅ​លើ​ភ្នំ​នៃ​ព្រៃ​អនុរក្ស​ខាងលើ ដោយកាលពី​ពេល​មុន​នេះ​លោក​ង៉ូ វ៉ា​ន​ជី បាន​ប្រទះឃើញ​សត្វ​មួយ​ប្រភេទ​ដែល​ដាក់​ឈ្មោះ​ថា Gyrtodac-tylus takouensis Ngo & Baner
កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក មានការ​រកឃើញ​សត្វ​ល្មូ​ន សត្វ​ស្លាប និង​សត្វ​ចិញ្ចឹម​កូន ដោយ​ទឹកដោះ​ជា​ច្រើន​ប្រភេទ រួម​មាន​សត្វ ទទា ខ្លែងស្រាក​ភ្នំ និង​ស្វា​ក្រេះ​៣​ពណ៌ (Pygathrix nigripes) ដែល​ឆ្លុះ​បញ្ចាំង​ឱ្យឃើញ​ពី​ស្ថានភាព​នៃ​សត្វ​ពូជ​នានា​នៅ​ក្នុងតំបន់ ។ តាម​របាយការណ៍​របស់​មូលនិធិ​គ្រប់គ្រង​សត្វព្រៃ​ពិភពលោក (WWF) បានបង្ហាញ​ថា ក្នុង​ព្រៃ​អនុរក្ស​តា​គូ Ta Cu មានរុក្ខជាតិ​ជាង​៧៥១​ពូជ ដោយ​ក្នុង​នោះ​មាន១៥​ប្រភេទ ជា​ពូជ​ដ៏​កម្រ​បំផុត ក្រៅពី​នេះ ក៏នៅ​មាន​ជំរក​របស់​សត្វព្រៃ​ប្រហែល​១៧៨ ប្រភេទ​ដែរ ។

លោក​វូ ង៉ុ​ក​ឡុ​ង (Vu Ngoc Long) នាយក​មជ្ឈមណ្ឌល​បង្កាត់​ពូជ​នៃ​ស្ថាប័ន​ជីវវិទ្យា​ព្រៃ​ក្នុង​តំបន់​ក្ដៅ​ក្រុង​ហូ​ជី​មិ​ញ បញ្ជាក់ថា ក្នុង​ព្រៃ​តា​គូ មាន​សត្វព្រៃ​យ៉ាងតិច​២៥ ពូជ កំពុង​ប្រឈម​មុខ​នឹង​ការ​ផុត​ពូជ ជា​ហេតុធ្វើ​ឱ្យ​ត្រូវ​មាន​គំរោងការ​ការពារ​តំបន់​ព្រៃអនុរក្ស​ដ៏​សំខាន់​នេះ ។
កាលពី​ឆ្នាំ​មុន​អ្នក​វិទ្យាសាស្ដ្រ​ក្នុង​ប្រទេសវៀតណាម​បាន​ប្រកាស​ថា ប្រទះ​ឃើញ តុកកែ និង​សត្វ​ល្មូ​ន​ពូជ​ថ្មី​ចំនួន​ជា​ច្រើន​ទៀតក្នុង​ប្រទេស​វៀតណាម ដោយ​សត្វ​ខ្លះ​មាន​រូបរាង​ចំលែក ស្រ​ដៀង​នឹង​មនុស្ស​ពិភព​ផ្កាយ​ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd