ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​ទាត់ Metfon C-League ក្រុម​វត្ដ​ភ្នំ​បំបាក់​ក្រុម​ក្រសួងការពារជាតិ​១-០

16 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ ពានរង្វាន់ Metfon C-League ២០១០  ជុំ​ទី ២ បាន​ចាប់​ដំណើរការ​ប្រកួត​កាលពី​ថ្ងៃ​ពុធ ទី​៩ មិថុនា តទៅ​ហើយ នៅ​ទីលាន​ពហុ​កី​ឡដ្ឋា​ន​ជាតិ ។ ក្រុម​វត្ដ​ភ្នំ​ដែល​ជា​ក្រុម​ស្ថិត​នៅ លេខ​រៀង​បាត​តារាង បាន​ធ្វើ​ឱ្យ​ក្រុម​ម្ចាស់ ពានរង្វាន់​ជើងឯក ២០០៩ ចាញ់​ឡើង​ស្ពឹក មុខ​ក្នុង​លទ្ធផល​១-០ ។ ពេល​នេះ​ក្រុម​វត្ដ​ភ្នំ ធ្វើការ​កែប្រែ​ប្រវត្ដិសាស្ដ្រ​របស់​ខ្លួន​បាន ហើយ ព្រោះថា ក្រុម​ក្រសួងការពារជាតិ ជា ក្រុម​មួយ​ដែល​មិន​ងាយ​នឹង​យកឈ្នះ​បាន ឡើយ​។ លើក​នេះ ក្រុម​វត្ដ​ភ្នំ​អាច​យកឈ្នះ បាន គឺ​ពិតជា​មិនធម្មតា​នោះ​ទេ ។

គេ​នៅ​ចាំ​បាន​យ៉ាង​ច្បាស់​ថា កាលពី ប្រកួត​នៅ​ជុំ​ទី​១ ក្រុម​ក្រសួងការពារជាតិ​បាន យកឈ្នះ​ក្រុម​វត្ដ​ភ្នំ​៥-០​ឯណោះ​។ ប៉ុន្ដែ​ឈាន ចូល​ដល់​ជុំ​ទី​២​នេះ ក្រុម​វត្ដ​ភ្នំ ពិតជា​មានការ ផ្លាស់​ប្ដូរ​លឿន​ខ្លាំង​ណាស់ ខណៈ​ដែល​កីឡា ករ​រី ភា​រើ​ន ពាក់អាវ​លេខ​៩ ខ្សែប្រយុទ្ធ​របស់ ក្រុម​វត្ដ​ភ្នំ ទាត់​បាល់​បញ្ចូល​ទី​ក្រុម​ក្រសួង​ការ ពារ​ជាតិ បាន​សំរេច​នៅ​នាទី​ទី​១៨ ធ្វើ​ឱ្យ ក្រុម​របស់​គេ​ប្រែ​មុខមាត់​ថ្មី​បែប​នេះ ។ តាម ពិត​នៅ​ក្នុង​ការ​ជួប​គ្នា​រវាង​ក្រុម​ទាំង​២​លើក នេះ ទោះបី​អាកាសធាតុ​មិន​អំណោយផល បន្ដិច​មែន តែ​មិន​បាន​ធ្វើ​ឱ្យ​មានការ​រំខាន​ដល់ ការ​ប្រកួត​នោះ​ទេ ពីព្រោះ​មាន​ភ្លៀងរលឹម តិច​ៗ​ប៉ុណ្ណោះ ។

ក្រុម​វត្ដ​ភ្នំ នៅ​តង់​ទី​១ បាន លេង​សង្កត់​ក្រុម​ក្រសួងការពារជាតិ​ជាប់ ។ ចំណែក​ក្រុម​ក្រសួងការពារជាតិ លេង​ហាក់បី ដូច​ជា​មិន​ស៊ីសង្វាក់​គ្នា​ទាល់តែ​សោះ ជា​ហេតុ ធ្វើ​ឱ្យ​ក្រុម​វត្ដ​ភ្នំ​មានឱកាស​ស៊ុត​បាល់​បញ្ចូល​ទី បាន​១​គ្រាប់​នាំមុខ​មុន ។ លុះ​ចូល​ដល់​តង់ ទី​២ ក្រុម​ក្រសួងការពារជាតិ បាន​លេង​វាយ បក​វិញ​យ៉ាង​ខ្លាំងក្លា​បំផុត ដោយ​បាន​សង្កត់ ក្រុម​វត្ដ​ភ្នំ​ជាប់​តែ​ម្ដង និង​មានឱកាស​ស៊ុត បាល់​បញ្ចូល​ទី​ខាង​ក្រុម​វត្ដ​ភ្នំ​ជា​ញឹកញាប់ ទៀត​ផង ។ ប៉ុន្ដែ​រាល់​លើក​គ្រាប់​បាល់​ដែល ទាត់​ចេញ​ទៅ គឺ​សុទ្ធតែ​រត់​ខុស​បង្គោល​ទី រហូត ។

នៅ​ពេល​ម៉ោង​ប្រកួត​កាន់តែ​ខើច ទៅ ក្រុម​ក្រសួងការពារជាតិ កាន់តែ​លេង សំរុក ប៉ុន្ដែ​ទីបំផុត​នៅ​តែ​មិន​អាច​បំបែក​លទ្ធ ផល​ពងមាន់​របស់​ខ្លួន​បាន​ឡើយ ។ ដូច្នេះ​ចប់ ការ​ប្រកួត ក្រុម​វត្ដ​ភ្នំ ឈ្នះ ក្រុម​ក្រសួង​ការ ពារ​ជាតិ​ក្នុង​លទ្ធផល​១-០ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​វត្ដ​ភ្នំ​ពេល​នេះ គ្រប់គ្រង​ដោយ​លោក​វរសេនីយ៍​ចាយ ស៊ី​ជឿន អតីត​ប្រធាន​ក្លឹ​ប​បាល់ទាត់​ក្រុម​កង ទ័ពជើងទឹក ប៉ុន្ដែ​ពេល​នេះ​បាន​ប្ដូរ​មក​ក្រុម​វត្ដ ភ្នំ​វិញ ។ គួរ​រំលឹក​ថា ក្រុម​ក្រសួងការពារជាតិ ពី​មុន​មក​ឱ្យ​តែ​ជួប​ក្រុម​កងទ័ពជើងទឹក គឺ វេទនា​រហូត​។

លោក​ចាយ ស៊ី​ជឿន បាន​ប្រាប់ ទៀត​ថា លោក​បាន​មក​គ្រប់គ្រង​ក្រុម​វត្ដ​ភ្នំ នេះ រយៈពេល​ជិត​២​ខែ​មក​ហើយ ចំណែកឯ ការ​រៀបចំ​ប្រព័ន្ធ​នៃ​ការ​លេង​គឺ​មិន​ខុស​ពី ប្រព័ន្ធ​លេង​របស់​ក្រុម​កងទ័ពជើងទឹក​ពី​មុន មក​ឡើយ៕