ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

កូន​នាគ បឺត ខាំ ប​ង្ហាញមុខ​ម្ដងទៀត​ជួប​ជាមួយវ៉ែ​ន សុវណ្ណ លើ​រេញ TV​៥

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃព្រហស្បត្ត៏ ទី៣ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ០៩:០៨

កីឡាករ បឺត ខាំ

កោះសន្តិភាព

កីឡាករ បឺត ខាំ

រាជធានី​ភ្នំពេញ ៖ បឺត ខាំ អ្នក​ប្រដាល់ មក​ពី​ក្លឹ​ប​សាល​វ័​ន្ដ​កីឡា ដែល​មិនសូវ​មាន ឱកាស​បាន​ឡើង​សង្វៀន​ញឹកញាប់​នោះ ពេលនេះ​បាន​បង្ហាញខ្លួន​ជា​ថ្មី​ម្ដងទៀត​ហើយ ដោយ​ជួប​ប្រកួត​ជាមួយ វ៉ែន សុវណ្ណ មក​ពី​ក្លឹ​ប កងកេង​ខេត្ដបាត់ដំបង នៅ​លើ​សង្វៀនស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នា​រសៀល​ថ្ងៃ អាទិត្យ ទី​៦ មិថុនា ឆ្នាំ​២០១០ ។


បឺត ខាំ ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​ដែល បច្ចុប្បន្ន​ស្ទើរតែ​គ្មាន​ដៃគូ​ប្រកួត ហើយ​បញ្ហា នេះ​ធ្វើ​ឱ្យ​គេ​មិនសូវ​មានឱកាស​បាន​ឡើង សង្វៀន​ញឹកញាប់ ។ បឺត ខាំ ជា​អ្នក​ប្រដាល់ ដែល​ពោរពេញ​ទៅ​ដោយ​កំរិត​បច្ចេកទេស ខ្ពស់ ដែល​កម្រ​មាន​អ្នក​ណា​បង្ក្រាប​បាន ទោះ បី​យ៉ាងណា ពេល​នេះ វ៉ែន សុវណ្ណ ដែល​តាម ពិត​ទៅ​ជា​សិស្ស​ច្បង​របស់ បឺត ខាំ ផង​នោះ បាន​ចេញ​មុខ​មក​តតាំង​ជាមួយ​សិស្ស​ប្អូនម្ដង ។ វ៉ែន សុវណ្ណ ក៏​ជា​អ្នក​ប្រដាល់​ល្បី ឈ្មោះ​១​រូប​ដែរ ដែល​ការ​ប្រកួត​ចុង​ក្រោយ របស់​គេ​កាលពី​អំឡុង​ខែមេសា កន្លង​មក បាន​យកឈ្នះ​ពិន្ទុ ម៉ា ឆៃ​មឿ​ត មក​ពី​ក្លឹ​ប ឃ្លាំងមឿង​កីឡា ។

មជ្ឈដ្ឋាន​ជា​ច្រើន​បាន ទទួលស្គាល់​ថា “​បឺត ខាំ ខ្លាំង​” ប៉ុន្ដែ​ឆ្លងកាត់ ពេលវេលា​ដែល​គេ​បាន​ឃ្លាតឆ្ងាយ​ពី​សង្វៀន ប្រដាល់​យូរ មិនដឹង​ជា​យ៉ាងណា​នោះ​ទេ ម្យ៉ាងទៀត សំរាប់ វ៉ែន សុវណ្ណ ក៏​ជា​អ្នក ប្រដាល់​ដែល​មិន​អាច​មើល​ស្រាល​បាន​ដែរ ។
នួន លិ​ក្ខុ មក​ពី​ក្លឹ​ប​ក្រសួងការពារជាតិ ត្រូវ​ប្រកួត​ជាមួយ ចាន់ វី​រៈ មក​ពី​ក្លឹ​ប​កងពល តូច​លេខ​៧០ ។ គូ​នេះ​ក៏​មិនធម្មតា​ដែរ ពួក​គេ សុទ្ធតែ​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទំងន់​៥៧​គីឡូ ក្រាម ។ ប្រកួត​ចុង​ក្រោយ​របស់ នួន លិ​ក្ខុ និង ចាន់ វី​រៈ សុទ្ធតែ​បាន​បំបាក់​ដៃគូ​ឱ្យ​សន្លប់ ដូច​គ្នា ។ កាលពី​ថ្ងៃ​ទី​២៣ មេ​សា កន្លង​មក នួន លិ​ក្ខុ បាន​ផ្ដួល សឺ​ន ចាន់​វី​រៈ មក​ពី​ក្លឹ​ប​សិង្ហ កីឡា ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ។

រីឯ ចាន់ វី​រៈ វិញ កាលពី​ថ្ងៃ​ទី​១៦ ឧសភា កន្លង​មក គេ បាន​បំបាក់​ ​ទិ​ត្យ សុវណ្ណ​គិរី មក​ពី​ក្លឹ​ប ប្រដាល់​ខេត្ដកោះកុង ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ ។ រវាង នួន លិ​ក្ខុ និង ចាន់ វី​រៈ សុទ្ធតែ​ជា​ជើង ខ្លាំង​នៅ​ពេល​ជួប​គ្នា តើ​ទៅ​ជា​យ៉ាងណា?
ចៅ ផល​ឌឿ មក​ពី​ក្លឹ​ប​កងកេង​ខេត្ដ បាត់ដំបង ត្រូវ​ប្រកួត​ជាមួយ សិង្ហ សា​វ៉​ន មក ពី​ក្លឹ​ប​សិង្ហ​កីឡា ។ តាម​ពិត ផល​ឌឿ និង សា​វ៉​ន ប្រកួត​ក្នុង​លក្ខណៈ​សងសឹក ពីព្រោះ កាលពី​ថ្ងៃ​ទី​២៣ ឧសភា កន្លង​មក សា​វ៉​ន ធ្លាប់​ប្រកួត​ចាញ់​ពិន្ទុ ផល​ឌឿ ម្ដង​រួច​មក ហើយ ។

ចាំ​មើល​មើល៍ ការ​ជួប​គ្នា​លើក​ទី​២ នេះ សា​វ៉​ន អាច​យកឈ្នះ ផល​ឌឿ វិញ​ម្ដង  ឬ​យ៉ាងណា?នៅ​មាន​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ច្រើន គូ​ទៀត ដូច​ជា ជ័យ ប៊ុ​ន​ឡេ​ង មក​ពី​ក្លឹ​ប​ខេ​ម រិ​ន្ទ​មាន​ឫទ្ធិ ប្រកួត​ជាមួយ សន វី​រៈ មក​ពី​ក្លឹ​ប កងពលធំ​អន្ដរាគមន៍​លេខ​៣ ខេត្ដ​ព្រះវិហារ ។ សុខ ចាន់​ដា​រ៉ា មក​ពី​ក្លឹ​បក​ងរ​ថ ក្រោះ ប្រកួត​ជាមួយ លាង ចំណាប់ មក​ពី ក្លឹ​ប​បុរី​នាគរាជ ។ រីឯ​ការ​ប្រកួត​ជា​លក្ខណៈ សកល​វិញ ហ៊ិ​ន សៃ​ហេង មក​ពី​ក្លឹ​ប​ក្រសួង មហាផ្ទៃ ប្រកួត​ជាមួយ ចេ​ង រិ​ទ្ធី​កុសល មក ពី​ក្លឹ​ប​កងទ័ពជើងទឹក ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd