ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌ​មានជ័យចុះ​ពិនិត្យ​មើល​បឹងក្រពើ ដើម្បីធ្វើប្រឡាយ​បង្ហូរទឹក​កុំឱ្យស្ទះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៦ លោក​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​មើល​​ទីតាំង​អភិវឌ្ឍន៍​តំបន់​បឹង​ក្រពើ ដែល​កំពុង​សង្ស័យ​ថា ចាក់​ដី​ខុស​បច្ចេកទេស បង្ក​ឱ្យ​មាន​ជា​ទឹក​ជន់​លិច​ដល់​បណ្តា​ផ្លូវ​តូច​ៗ
និង​លំនៅ​ឋាន​នៅ​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ។

ក្នុង​ឱកាស​ខាងលើ​នេះ លោក​អភិបាល ស្នើ​ឱ្យ​ក្រុមហ៊ុន​ដែល​ទទួល​បន្ទុក​ចាក់​ដី និង​ក្រុមបច្ចេកទេស ត្រូវ​ពិ​និ​ត្រ​មើល​ឡើង​វិញ​ចំពោះ​​ការ​យក​ដី​មក​ចាក់ ដោយ​មិន​បាន​គិតគូរ​ពី​ផល​សុខទុក្ខ​លំបាក​អ្នក​ដទៃ ។ លើស​ពី​នេះ លោក​អភិបាល​ក៏​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​កាយ​ប្រឡាយ​ទឹក​ឱ្យ​មាន​ចរន្តទឹក​ហូរ ជា​បណ្តោះអាសន្ន​សិន ចៀសវាង​ការ​ជន់​លិច ។

ក្នុង​នោះ​ដែរ អាជ្ញាធរ​នឹង​បន្ត​ការ​រៀបចំ​ប្រព័ន្ធ​លូ​ជា​ច្រើន​ទៀត​នៅ​ក្បែរ​នោះ ដូច​ជា​នៅ​ផ្លូវ​សឡា ផ្លូវ​ភ្ជាប់​ទៅ​លូ​ប្រាំ និង​នៅ​តាម​ដង​ផ្លូវ​មួយ​ចំនួន​ទៀត ក្នុង​ការ​រំដោះ​ទឹក​ចេញពី​តំបន់​នេះ​ឱ្យ​បាន​រួចរាល់​មុន​រដូវភ្លៀង​ចូល​មក​ដល់ ដើម្បី​ធានា​បាន​ជូន​ប្រជាពលរដ្ឋនូវ​​ការ​រស់នៅ​ដោយ​គ្មាន​ទឹក​ជន់​លិច​មិន​ថា រដូវប្រាំង ឬ​វស្សា​ឡើយ ។

ក្នុង​ឱកាស​ដដែល​នោះ លោក​អភិបាល ក៏​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ នៅ​តាម​លំនៅ​ឋាន
ក្បែរ​ៗ​នោះ​ផង​ដែរ ដើម្បី​ជ្រាប​ដឹង​ពី​ទុក្ខ​លំបាក​របស់​បងប្អូន ។ លើស​នោះ លោក​អភិបាល​ក៏​បាន​ចូល​ពិធី​បុណ្យខួប​៧​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​១​គ្រួសារ​ក្បែរ​នោះ ដោយ​បាន​ឧបត្ថម្ភ​ជា​ទឹកប្រាក់​ចំនួន​៤០​ម៉ឺន​រៀល​ផង​ដែរ ជា​ការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​​នៃ​សព ។