រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មាន បានឱ្យដឹងនៅមុននេះបន្តិចថា យុវសិស្ស២នាក់ ក្នុងចំណោម៣នាក់ ត្រូវជនដៃដល់២នាក់ជិះម៉ូតូ១គ្រឿង ដកដាវសាមូរ៉ៃកាប់ប្រហារបណ្តាលឱ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើល និងធ្វើឱ្យអ្នកដំណើរតាមដងផ្លូវញាក់សាច់គ្រប់ៗគ្នា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ កុម្ភៈ នៅផ្លូវមាត់ទន្លេខាងក្រោយផ្សារអុីអន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានបន្តថា មុនពេលកើតហេតុ គេឃើញយុវសិស្ស៣នាក់ ជិះម៉ូតូម៉ាកឡែត ពណ៌ស មួយគ្រឿង ចេញពីមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ លុះមកដល់កន្លែងកើតហេតុ ក៏ឈប់ម៉ូតូទិញទឹកបរិសុទ្ធផឹក ស្រាប់តែលេចមុខជនដៃដល់២នាក់ប្រដាប់ដោយដាវសាមូរ៉ៃជិះម៉ូតូម៉ាកMSX មួយគ្រឿង មកដល់ឈប់ម៉ូតូដកដាវស្ទុះទៅដេញកាប់ប្រហារជនរងគ្រោះទាំង៣នាក់ បណ្តាលឱ្យរងរបួសធ្ងន់២នាក់ ឯម្នាក់ទៀតរត់រកកន្លែងសុវត្ថិភាពទាន់មិនបណ្តាលឱ្យរងរបួសនោះទេ ។ ក្រោយធ្វើសកម្មរួច ក្រុមជនដៃដល់បានឡើងជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ យុវសិស្សដែលរងរបួសទាំង២នាក់ ត្រូវបានរថយន្តសាមុយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ