ជនបរទេសម្នាក់ជាប់ចោទពីបទឆបោកត្រូវនគរបាលអន្តោប្រវេសន៍ខេត្តឃាត់ខ្លួន
ខេត្តសៀមរាប ៖ កម្លាំងនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងការិយាល័យសន្តិសុខផ្ទៃក្នុងស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យ
ខេត្តសៀមរាប ៖ កម្លាំងនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងការិយាល័យសន្តិសុខផ្ទៃក្នុងស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យ
ខេត្តសៀមរាប ៖ កម្លាំងនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងការិយាល័យសន្តិសុខផ្ទៃក្នុងស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យជាជនជាតិហ្វីលីពីនម្នាក់ពីបទឆបោកលុយចំនួន១.២០០ដុល្លារ ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ី សូហ្គិម៉ារី ភេទស្រី អាយុ២៧ឆ្នាំ ជាភ្ញៀវទេសចរ (ជនជាតិជប៉ុន) កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្ទះជួលក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខណៈជនសង្ស័យលួងលោមបបួលខ្ចីលុយរកស៊ីជាមួយ រួចយកទៅបាត់មិនព្រមសង ។ ការឃាត់ខ្លួនជនសង្ស័យជាជនជាតិហ្វីលីពីនម្នាក់នេះ បានធ្វើឡើងកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល ក្នុងក្រុងសៀមរាប ។
លោកវរសេនីយឯក ចៅ ម៉ៅវីរៈ ស្នងការរងទទួលការងារអន្តោប្រវេសន៍ខេត្ត បានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ថា បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ ទើបកម្លាំងចុះសហការជាមួយកម្លាំងការិយាល័យសន្តិសុខផ្ទៃក្នុងស្រាវជ្រាវរកជនឆបោករហូតឈានដល់ឃាត់ខ្លួនបញ្ជូនមកកាន់ការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកលុយពីជនរងគ្រោះប្រាកដមែន ។
លោកបន្តថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ BERNABE BRYAN ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិហ្វីលីពីន មានមុខរបរទិញ-លក់ខោអាវ ស្នាក់នៅផ្ទះជួលក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ខេត្តរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី៥ ខែមករា ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ