យុវសិស្ស២នាក់លង់ទឹកស្ទឹងសែនស្លា.ប់គួរឱ្យអាសូរ
ខេត្តកំពង់ធំ ៖ យុវសិស្ស២នាក់បានលង់ទឹកស្ទឹងសែនស្លា.ប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ
ខេត្តកំពង់ធំ ៖ យុវសិស្ស២នាក់បានលង់ទឹកស្ទឹងសែនស្លា.ប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ
ខេត្តកំពង់ធំ ៖ យុវសិស្ស២នាក់បានលង់ទឹកស្ទឹងសែនស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ។
យុវសិស្សដែលលង់ទឹកស្លាប់ទាំង២នាក់រូបនេះ ម្នាក់ ឈ្មោះ វេន វិនា ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន និងម្នាក់ទៀតឈ្មោះ សេង គឹមរ៉ាយុ ភេទប្រុស អាយុ១១ឆ្នាំ ដូចគ្នា រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន អ្នកទាំង២នាក់ជាសិស្សរៀនថ្នាក់ទី៦ នៃសាលាតេជោមាស ដែលមានទីតាំងស្ថិតក្នុងសង្កាត់កំពង់ធំ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា មុនកើតហេតុ គេឃើញយុវសិស្សទាំង២នាក់នេះនាំគ្នាមុជទឹកស្ទឹងហែលតោងដបទឹកក្រូចចំណុះ៣លីត្រម្នាក់១ លេងយ៉ាងសប្បាយ ស្រាប់តែយុវសិស្សម្នាក់បានរបូតដៃចេញពីដបលង់ទឹក ឃើញដូច្នោះយុវសិស្សម្នាក់ទៀតក៏ហែលទៅជួយ ខណៈនោះក៏លង់ទឹកស្លាប់ទាំង២នាក់គួរឱ្យអាណោចអាធ័មក្រៃលែង ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ធំបាននាំគ្នាចុះជួយមុជទឹករាវរកអស់រយៈពេលមួយសន្ទុះធំទើបឃើញសពយុវសិស្សទាំង២នាក់គួរឱ្យអាសូរ ហើយក៏បានប្រគល់ឱ្យឪពុកម្តាយដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ