ខេត្តសៀមរាប ៖ សិស្សវិទ្យាល័យគោកដូងប្រមាណជាង៣០នាក់ ក្នុងនោះមានប្រុសម្នាក់ បានឈឺក្បាលអង្គុយយំតៗគ្នាដោយមិនដឹងមូលហេតុ ដែលហេតុការណ៍នេះកើតឡើងតាំងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ធ្នូ ២០១៥នេះ នៅវិទ្យល័យគោកដូង ស្ថិតក្នុងភូមិត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។
រហូតមកដល់ព្រឹកថ្ងៃទី១៥ធ្នូនេះ ប្រជាពលរដ្ឋ និងអាណាព្យាបាលសិស្សបាននាំគ្នានិមន្តព្រះសង្ឃ និងលោកអាចារ្យ រៀបចំបាយសម្លរ ដើម្បីសែនព្រេនដល់អារក្ស អ្នកតា សុំសេចក្តីសុខ និងសុំកុំឲ្យធ្វើបាបកូនក្មេងៗសិស្សសាលាទៀត ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ