ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់​មនុស្ស​​​២នាក់ សង្ស័យពាក់​ព័ន្ធវាយ​សម្លា.ប់​បុរស​ម្នាក់​យក​សព​ប្លុង​​ចោលក្នុង​ដីឡូត៍តាមផ្លូវ​លេខ៦A

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ ​ជនសង្ស័យ​ប្រុស​ស្រី​ពីរ​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន ​ក្រោយ​ពី​មាន​ករណី​វាយ​សម្លា.ប់​យុវជន​ម្នាក់​យក​សពមក​ប្លុង​ចោល​ក្នុង​ដី​ឡូ​ត៍មួយ​កន្លែងទល់មុខ​ហាង​លក់​នំ​ប៉័ង ភ្នំពេញ

រាជ​ធានីភ្នំពេញ ​៖ ​ជនសង្ស័យ​ប្រុស​ស្រី​ពីរ​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន ​ក្រោយ​ពី​មាន​ករណី​វាយ​សម្លាប់​យុវជន​ម្នាក់​យក​សពមក​ប្លុង​ចោល​ក្នុង​ដី​ឡូ​ត៍មួយ​កន្លែងទល់មុខ​ហាង​លក់​នំ​ប៉័ង ភ្នំពេញ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​៦A ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ កាលពី​វេលា​ម៉ោង​៣​ និង​១០​នាទី​ទៀបភ្លឺ ថ្ងៃ​ទី​០៤ ​​ឆ្នូ ​​២០១៥ ។

នៅ​កន្លែង​ហេតុ​សមត្ថកិច្ច បានឱ្យ​ដឹង​ថា ករណី​វាយ​សម្លាប់​ខាងលើ​នេះ ដំបូង​ ពេល​សមត្ថកិច្ច​កំពុង​តែ​ជិះ​ម៉ូតូល្បាត​តាម​មូល​ដ្ថា​ន​របស់​ខ្លួន ​មក​ដល់​មុខ​ហាង​នំ​ប៉័ង ភ្នំពេញ ក៏​បានឃើញ​នារី​ម្នាក់​ឈរ ដែល​មើល​ទៅ​គួរ​ឱ្យ​សង្ស័យ ពេល​នោះ​សមត្ថកិច្ច​ក៏​ឈប់​ម៉ូតូ ហើយ​សួរនាំ​នារី​នោះ​ថា ​មក​ធ្វើ​អ្វី​នៅ​ទី​នេះ​ កន្លែង​នេះ​ស្ងាត់​ណាស់ ​​ភ្លាម​នោះ​​​ស្រាប់តែ​មាន​បុរសម្នាក់​ទៀត​ដើរ​ចេញ​មក​ពី​ព្រៃ​ដី​ឡូ​ត៍មួយ​កន្លែង​ដោយ​ខ្លួន​គេ​ប្រឡាក់​សុទ្ធតែ​ឈាម ​​ឃើញ​បែប​នេះ​សមត្ថកិច្ច​មានកា​រសង្ស័យ​​ក៏​ឃាត់​ប្រុស​ស្រី​ពីរ​នាក់​នេះយកទៅសួរនាំ។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ នារី​សង្ស័យ​នោះ ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា​ នាងត្រូវ​គេ​ចាប់​រំ​លោប​​​នៅ​ក្នុង​ដី​ឡូត៍​នោះ តែ​ដោយ​មាន​បុរស​ម្នាក់​ឃើញ​ហេតុ​ការ​ណ៍​នេះក៏​ជួយ​នាង​ទាន់ ។ សមត្ថកិច្ច​បាន​បន្ដ​ទៀត​ថា ដោយ​មិនដឹង​រឿង​ច្បាស់ សមត្ថកិច្ច​ក៏​ជិះ​ម៉ូតូ​ចូល​ទៅ​ក្នុង​ដី​ឡូ​ត៍នោះ​បាន​ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​មួយ​ម៉ាកហុងដា​ឌ្រឹ​ម​សេ​១២៥ ពណ៌ខ្មៅ ស៊េរី​២០១៥ ពាក់​ស្លាក​លេខ ព្រៃវែង 1G-4092 រួម​ទាំង​សាកសព​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាមបាត់​ទៅ​ហើយ ។

ទោះជា​យ៉ាង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​ពីរ​នោះ​ភ្លាម​ៗ យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគ​របាល​ជ្រោយចង្វារ ឱ្យ​ដឹង​កាន់តែ​ច្បាស់ ព្រោះថា ករណី​នេះ​អាច​ជា​រឿង ឃាត​កម្មរៀប​ទុក​ជាមុន​របស់​ជនល្មើស  ។

ចំពោះ​សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​លួចបង្ហើប​ថា ត្រូវ​ជនសង្ស័យ​វាយ​នឹង​ដំបងបណ្ដាល​ឱ្យ​បែកក្បាល​ស្លាប់ ហើយ​ជនសង្ស័យ​នោះ ក៏​អូស​យក​សព​មក​​ទម្លាក់ចោល​នៅ​ក្នុង​ព្រៃ​ដី​ឡូ​ត៍ខាង​លើតែ​ម្តង ៕​​