ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ចាប់​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃម្នាក់​​ប្រគល់​ឲ្យ​នគរបាល

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​ជនសង្ស័យ​​​ឆក់​ទូរស័ព្ទ​ដៃ​ជនបរទេសម្នាក់​ត្រូ​​វ​ប្រជា​ពលរដ្ឋ​ដេញ​ចាប់​បាន​​​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​​រួច​ទើបប្រគល់​ឲ្យ​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ជ័យ​ជំនះ​ បន្ទាប់​ពី​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​នៅ​ក្នុង​វត្ត​

រាជ​ធានីភ្នំពេញ ៖ ​ជនសង្ស័យ​​​ឆក់​ទូរស័ព្ទ​ដៃ​ជនបរទេសម្នាក់​ត្រូ​​វ​ប្រជា​ពលរដ្ឋ​ដេញ​ចាប់​បាន​​​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​​រួច​ទើបប្រគល់​ឲ្យ​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ជ័យ​ជំនះ​ បន្ទាប់​ពី​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​នៅ​ក្នុង​វត្ត​ឧណ្ណាលោម វិ​ថី​សុធារស ស្ថិត​ក្នុងភូមិ​២ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​ កាលពី​វេលា​ម៉ោង០៩​ និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២៩ ​វិ​ច្ឆិកា ​​២០១៥ ។

ជនសង្ស័យ​ដែល​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ឈ្មោះ​ជា សំណាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

យោង​តាម​របា​យក​រណ៍​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា កាលពី​​វេលា​ម៉ោង០៩​ និង​៤៥​នាទីព្រឹក​ ថ្ងៃ​ទី​២៩​ ​វិ​ច្ឆិកា ​​២០១៥ ​ជនបរទេស​បី​នាក់​បាន​ដើរ​ចូល​ក្នុង​វត្ត​ឧណ្ណាលោម​ ហើយ​ស្ត្រី​ម្នាក់​បាន​ដក​ទូរស័ព្ទ​យក​មក​ថត​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ដើរមក​ក្បែរ​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច​រួច​ព្យាយាម​រត់​ចេញ​ទៅ​ក្រៅ​វត្ត​។

ភ្លាម​ៗនោះ​មិត្ត​ភ​ក្តិ​ប្រុស​របស់​ស្ត្រី​រង​គ្រោះ​ក៏​រត់​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ​រហូត​ដល់​កែង​ផ្លូវ​លេខ​១៥៤​ និង​១៣ ត្រូវ​បាន​កម្លាំង​សន្តិសុខ​ផ្សារ​កណ្តាល​ និង​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន​។ ​​ប៉ុន្តែ​នៅ​ពេល​នោះ​​ប្រជា​ពល​រដ្ឋ​ដែល​ស្អប់​ឈ្មោះ​ចោរឆក់​បាន​ស្វាគមន៍ម្នាក់​មួយ​ដៃ​មួយ​ជើង​ទើប​ប្រគល់​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជ័យ​ជំនះ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​