ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​ និង​តា អាយុ​ជាង​៨០ឆ្នាំ ដុត​ភ្លើងចង្ក្រាន​ដាំទឹក​​​ទុក​ចោល ឆេះ​ផ្ទះ​ហ្មត់

8 ឆ្នាំ មុន

ខេត្តក្រចេះ ​៖ អគ្គិភ័យ​បណ្តាល​មក​ពី​ភ្លើងចង្ក្រានបាន​​លេប​ត្របាក់​ផ្ទះ​ឈើប្រក់​ស័ង្ក​សី​របស់បុរស​វ័យ​ចំណាស់​ពីរ​នាក់​យាយ និង​តា​បណ្តាល​ឲ្យ​បាត់​បង់​ទ្រព្យ​សម្បត្តិអស់​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ ​

ខេត្តក្រចេះ ​៖ អគ្គិភ័យ​បណ្តាល​មក​ពី​ភ្លើងចង្ក្រានបាន​​លេប​ត្របាក់​ផ្ទះ​ឈើប្រក់​ស័ង្ក​សី​របស់បុរស​វ័យ​ចំណាស់​ពីរ​នាក់​យាយ និង​តា​បណ្តាល​ឲ្យ​បាត់​បង់​ទ្រព្យ​សម្បត្តិអស់​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ ​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៨ វិច្ឆិកា​។

នគរបាល​ក្រុង​ក្រចេះ​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ឈើ​មួយ​ខ្នង​ប្រក់​សង្ក​សី មាន​ទំហំ​៥​គុណ​៦ម៉ែ​ត្រ នៅ​ខាងក្រោយ​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី បាន​រង​នូវ​ការ​ឆាប់ឆេះ​បណ្តាល​ឲ្យ​ខូចខាត សម្ភារៈ​របស់របរ​ប្រើប្រាស់​ទាំងស្រុង តែ​​មិន​​មាន​មនុស្ស​រង​គ្រោះ​ទេ​។

ផ្ទះ​ដែល​រង​នូវ​ការ​ឆះ​នេះ ជាក​ម្មសិ​ទ្ឋ​របស់​លោកតា​ឈ្មោះ​មួល ហាំ អាយុ​៨៧​ឆ្នាំ និង​លោកយាយ​ឈ្មោះ សេត សុង អាយុ​៨៣​ឆ្នាំ ​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ជិតខាង​នៅ​ក្បែរ​នោះ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​កើតហេតុ​ ខ​ណៈដែល​កូន​ៗ​ទៅ​ធ្វើស្រែ​ចម្ការ​នៅ​ឆ្ងាយ​ពី​ភូមិ យាយ​តាទាំង​ពីរ​នាក់​ដែល​នៅផ្ទះ​ក្នុង​សភាពវង្វេង​ភ្លេចភ្លាំង​ផង​នោះ បាន​ដុត​ភ្លើង​ទឹក​ទុក​ចោល​នៅ​ចង្ក្រាន​ខាងក្រោយ​ផ្ទះ​ទើប​បណ្តាល​​ឲ្យ​​ឆាបឆេះ​រាលដាល​​ឆេះ​ផ្ទះ​ឈើ​មួយ​ខ្នង​នេះ​ទាំងស្រុងតែ​ម្តង​។

ភ្លាម​ៗ​នោះ​ដែរ អ្នក​ភូមិ​ និង​រថយន្ត​ពន្លត់អគ្គិភ័យ​បាន​ចួ​យ​បាញ់​ពន្លត់​ទប់ស្កាត់​មិន​ឲ្យមានការ​ឆាបឆេះ​រាលដាល​ទៅ​ផ្ទះ​អ្នក​ជិត​ខាង​។ អធិការ​នគរបាល​ក្រុង​ក្រចេះ លោក នេ​ត លី​ន បាន​បញ្ជាក់​ថា គ្រោះ​អ​គ្កិភ័យ​នេះ បណ្តាល​មក​ពី​ភ្លើងចង្ក្រាន ជា​ការ​ធ្វេស​ប្រ​ហេ​ស​របស់​ម្ចាស់ផ្ទះ​៕