ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជា ចំរើន​ ៖ បើគណបក្ស​កម្ពុជាសេរីភាពឈ្នះឆ្នោត ​នឹងដោះលែងអ្នកទោស​ដែលទទួល​រងភាពអយុត្តិធ៌ម

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សមាជិកគណបក្សប្រជាជន​កម្ពុជាដែលទើបលាលែង​ពីបក្សនិងទៅបង្កើតគណបក្សថ្មីឈ្មោះ​ ” គណបក្សកម្ពុជាសេរីភាព​ ” លោក ជា ​ចំរើន បានមាន​

រាជធានីភ្នំពេញ ៖ ​សមាជិកគណបក្សប្រជាជន​កម្ពុជាដែលទើបលាលែង​ពីបក្សនិងទៅបង្កើតគណបក្សថ្មីឈ្មោះ​ ” គណបក្សកម្ពុជាសេរីភាព​ ” លោក ជា ​ចំរើន បានមាន​ប្រសាសន៍នៅក្នុង​សន្និសីទកាសែតថា​ ប្រសិនបើសគណបក្ស​កម្ពុជាសេរីភាពរបស់លោក​ឈ្នះឆ្នោត​នៅអាណត្តិក្រោយនេះ លោកនឹងដោះលែងអ្នកទោស​ទំាងអស់​ដែល​​ទទួល​រងនូវ​ភាព​អយុត្តិធ៌មសង្គម ។

ក្នុងសន្និសីទកាសែត​ដែលទើបនឹងបិទបញ្ចប់នៅប៉ុន្មាននាទីមុននេះ ​អតីតតំណាងរាស្រ្គណបក្សប្រជាជនកម្ពុជានិង​ជាអតីតសមាជិកគ.ជ.ប ​លោក ជា ចំរើន ​បានលើក​ឡើងទៀតថា ​មូលហេតុដែល​លោកលាឈប់ពីគណបក្ស​កាន់អំណាច(គណបក្សប្រជាជនកម្ពុជា) ​ដោយសារក្នុងបក្សគ្មានភាពយុត្តិធ៌ម ​ដែលលោកមិន​អាចនិយាយបាន ។ លោកបន្ពពន្យល់​បញ្ជាក់ពីមូលហេតុជាច្រើនទៀត​ដែលលោកសុំលាលែងពីសមាជិក​គណបក្សប្រជាជនកម្ពុជាគឺ​ដោយសារភាពអយុត្តិធ៌មក្នុងសង្គម ​បញ្ហាជម្លោះដីធ្លី ប្រព័ន្ឋតុលាការ​ផ្តល់ភាពអយុត្តិធ៌មសម្រាប់លោក ​និងប្រជាពលរដ្ឋមួយចំនួនទៀត ​និងលោកចង់ឃើញ​យុវជនមានសមត្ថភាព និងទទួលបានសិទ្ឋិគ្រប់យ៉ាងជាដើម ។

មកដល់ម៉ោង៤និង៥០នាទីរសៀលថ្ងៃទី២៥​ វិច្ឆិកា ២០១៥ដដែលនេះ ​មិនទាន់មានប្រតិកម្មតប​ភ្លាមៗនៅឡើយ​ទេពីមន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕