រាជធានីភ្នំពេញ ៖ តារាសម្តែងទើបតែលេចធ្លោកញ្ញា ម៉ីម៉ី និយមបញ្ចេញសម្រស់សិចស៊ី ប៉ុន្តែចុងក្រោយនេះប្រែប្រួលវិញ ដ្បិតរងសម្ពាធពីក្រុមគ្រួសារ គឺព្រមាននឹងកាត់កាល់លែងរាប់រកជាសាច់ញាតិ ។
តារាមុខស្រស់ ម៉ីម៉ី ធ្វើឱ្យសង្គមសិល្បៈភ្ញាក់ផ្អើលខ្លាំងនៅពេលនាងហ៊ានគ្រងឈុតសម្លៀកបំពាក់បញ្ចេញសម្រស់ដើមទ្រូង ពិសេសកក្រើកមហាជនតាមហ្វេសប៊ុក ។ ចាប់តាំងពីពេលនោះមកកេរ្តិ៍ឈ្មោះសិល្បៈរបស់ម៉ីម៉ី ហក់ឡើង ហើយបណ្តាផលិតកម្មទាំងចម្រៀង និងភាពយន្តទាក់ទងឱ្យចូលរួមសម្តែង ។
«សិចស៊ី» នាំឱ្យ ម៉ីម៉ី ជោគជ័យក្នុងអាជីព ប៉ុន្តែសាច់ញាតិមិនពេញចិត្តទេ ។ បណ្តាសាច់ញាតិរបស់ម៉ីម៉ីជាអ្នករាជការមានមុខមាត់ក្នុងសង្គមមិនចង់ឃើញនាងល្បីឈ្មោះដោយសារភាពសិចស៊ីទេ ។ កាលពីពេល ថ្មីៗកន្លងមកកញ្ញាអៀ ម៉ីលិ ហៅអូន ម៉ីម៉ី ដែលកាន់តែរីកសាយសម្រស់ខ្លាំងឡើងនេះបានប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពថា អាជីពសិល្បៈសម្តែងរបស់នាងនៅតែដើរទៅមុខជាបន្តបន្ទាប់ទៅតាមផែនការប្រចាំថ្ងៃរបស់នាង ។ ការសម្តែងរបស់ម៉ីម៉ី គឺចង់សម្តែងឱ្យបានគ្រប់សណ្ឋាន ដើម្បីឱ្យទទួលបានបទពិសោធន៍កាន់តែច្រើនដូចរៀមច្បងសិល្បៈ ។ ការសម្តែងក្នុងភាពយន្ត ឬឈុតឆាកខារ៉ាអូខេ គឺត្រូវផ្តាច់់ឱ្យអស់រាល់ការបញ្ចេញភាពសិចស៊ីលេចលើលេចក្រោមខុសពីកម្រិតអាចទទួលយកបាន ។
ស្រីស្អាតសម្បុរស ម៉ីម៉ី និយាយថា «បើមិនឲ្យកាត់បន្ថយម្តេចបានបើពូមីងរបស់នាងខ្ញុំគាត់ដាច់អហង្ការយ៉ាងខ្លាំង អត់ឲ្យក្មួយរបស់គាត់ថតបែប យេៗទាំងខ្លួនជាក្មេងស្រីនោះទេ ។ ក្រុមគ្រួសារនាងខ្ញុំបានព្រមានហើយថាបើហ៊ានធ្វើបែបនេះ គឺពិតជាមិនទទួលស្គាល់ជាសាច់ញាតិ បងប្អូន កូនក្មួយឡើយ ទោះមិនមែនជាកូនបង្កើតក៏ដោយ ។ បើចង់សាកពិតជាអស់បងប្អូនមិនខានឡើយ ។ មូលហេតុគឺមកពីបងប្អូន ពូមីងរបស់នាងខ្ញុំគាត់ជាអ្នកធ្វើការរាជការ មានគេស្គាល់ច្រើនដែលអាចដឹងថាមានកូនក្មួយជាសិល្បៈ បើមានរូបភាពណាមិនល្អនោះពិតជាអាចប៉ះពាល់ដល់មុខមាត់បងប្អូនដែរ ។ អ៊ីចឹងហើយទើបបានជានាងខ្ញុំត្រូវតែគោរពតាមបទបញ្ជាគាត់ប្រាប់ មិនហ៊ានធ្វើអ្វីឲ្យលើសលុប ខ្លាំងលើសពីប្រពៃណីខ្មែរឡើយ ។ ជាពិសេសនាងខ្ញុំពិតជាមិនចង់មានរឿងរ៉ាវដូចមុនទេ ទម្រាំតែអាចដោះស្រាយបានពិតជាលំបាកដែរទាំងអ្នកម្តាយខ្ញុំផ្ទាល់ក៏ត្រូវជួយនិយាយដែរទើបនាងខ្ញុំមិនឲ្យជួប ឬកើតឡើងទៀតទេ ។ ពូមីងរបស់នាងខ្ញុំគាត់ពិតជាបើកឱកាសឲ្យនាងខ្ញុំចូលសិល្បៈគ្រប់បែបយ៉ាង តែត្រូវធ្វើអ្វីដែលជាលក្ខណៈកិត្តិយស សមភ្នែកញាតិ នោះពួកគាត់ពិតជាមិនចាប់កំហុសឡើយ តែបើមិនទំនងនោះពិតជាពិបាកទប់ស្ថានការណ៍» ។
កញ្ញា ម៉ីម៉ី ពេលនេះយល់ច្រើនពីការរៀបខ្លួនបែបណាឲ្យសមតាមកាលៈទេសៈ បន្ទាប់ពីនិយមបែបសិចស៊ី ហើយត្រូវសាច់ញាតិមិនពេញចិត្តកន្លងមកនោះ ។ ដោយស្រឡាញ់សិល្បៈកញ្ញាម៉ីម៉ីចង់ពង្រីកអាជីពឱ្យកាន់តែច្រើនដូចជាចង់ក្លាយជាពិធីការិនី និងក្លាយជាតារាចម្រៀងថែមទៀត ៕
ចែករំលែកព័តមាននេះ