ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ ពលរដ្ឋ​១០០​នាក់ តំណាង​​ជាង​​៣០០​​គ្រួសារ​​ក្នុងស្រុក​រុក្ខ​គិរី តវ៉ា​​រឿង​ដី​អភិ​រក្ស​សហ​គមន៍

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅវេលា​​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ នេះ ប្រជាពលរដ្ឋ​ចំនួន​១០០​នាក់ តំណាង​ឱ្យ​ជាង​៣០០​គ្រួសារ ក្នុង​នោះ​មក​ពី​ឃុំ​ស្តុក​ប្រ​វឹង និង​ឃុំ​ព្រៃ​ត្រឡាច នាំ​គ្នា​ប្រមូលផ្តុំ​​ និង​មាន​កាន់​បដា​ស្រែក​តវ៉ា​នៅ​មុខ​សាលាស្រុក​រុក្ខ​គិរី ពាក់ព័ន្ធ​រឿង​ដីអភិរក្សរបស់​សហគមន៍​​ ។

ប្រភព​បានឱ្យ​ដឹង​ថា ការ​តវ៉ា​នេះ គឺ​ទាមទារ​ឱ្យ​អាជ្ញាធរ ​ត្រូវ​តែ​បែក​ចែក​ដី​អភិរក្ស​របស់​សហគមន៍​​នៅ​សេសសល់ ​ទៅ​ឱ្យ​ប្រជា​ពល​រដ្ឋ​​ដែល​​ក្រីក្រ បន្ទាប់​ពី​ត្រូវ​មន្ត្រីរាជការ និង​អ្នកមាន​អំណាច បាន​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ។

ប្រភព​បន្ត​ថា ដី​សហគមន៍​ខាងលើ គឺ​ស្ថិត​នៅ​ក្នុងស្រុក​រុក្ខ​គិរី​មាន​ទំហំ​ជិត​៤០០០​ហិ​កតា ដែល​ជា​តំបន់​អភិរក្ស តែ​ផ្ទុយ​ទៅ​វិញ​ត្រូវ​មន្ត្រី​មួយ​ចំនួន ​បាន​រំលាយ​កាត់​យក​ទៅ​លក់​ឱ្យ​អ្នក​អំណាច​អស់​ជា​ច្រើន ដែល​ពលរដ្ឋ​ដឹង​ទៀត​​ថា ដី​នោះ​នៅ​សល់​តែ​៥០០​ហិ​កតា​ទៀត​តែ​ប៉ុណ្ណោះ ដូច្នេះ​ទើប​ពួក​គាត់​ទាមទារ​តវ៉ា​សុំដី​ដែល​នៅ​សល់​ ​គឺទុក​បែងចែក​ឱ្យ​ពលរដ្ឋ​ដែល​ក្រីក្រផង ដែល​កន្លង​មក ពួក​គាត់​​ខំ​ចូលរួម​ថែរក្សា​ដី​អភិរក្ស​​សហគមន៍នោះ​ ។

ទោះបីជា​យ៉ាងណា រហូត​មក​ដល់​វេលា​ម៉ោង​នេះ គឺ​នៅ​មិន​ទាន់​ឃើញ​មាន​តំណាង​អាជ្ញាធរ​ណា​ម្នាក់​ចេញ​មក​ដោះស្រាយ​នោះ​ឡើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព