ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ក្នុង​បន្ទប់​ផ្សារ​បូ​រី​ញូ​វ​ថោ​ន សង្ស័យ​ស្ត្រីជន​ជាតិចិន​ជា​អ្នក​សម្លា.ប់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​អ្នក​យក​ព័ត៌មាន​«​កោះសន្តិភាព​»​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៥ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​បាន​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ផ្សារ ក្នុង​បូ​រីញូ​វ​ថោ​ន

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​អ្នក​យក​ព័ត៌មាន​«​កោះសន្តិភាព​»​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៥ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្សារ ក្នុង​បូ​រីញូ​វ​ថោ​ន ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្សារ​ក្នុង​បូ​រីញូ​វ​ថោ​ន សង្ស័យ​ត្រូវ​គេ​វាយ​សម្លាប់ ព្រោះ​មាន​ដំបង និង​ស្នាម​ឈាម​នៅ​ជាប់​ដំបង ។

ប្រភព​​ពី​សមត្ថកិច្ច​​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់​នៅ​កន្លែង​កើតហេតុ​យក​ទៅ​ធ្វើការ​សាកសួរ សង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ត្រី​រង​គ្រោះ ព្រោះ​ប្រទះ​ឃើញ​មាន​ឈាម​នៅ​ជាប់ជើង​ស្ត្រី​សង្ស័យ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព