រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងថា មុននេះបន្តិច គេឃើញនារីវ័យក្មេងស្រស់ស្អាតម្នាក់ បានចុះពីលើរថយន្តតាក់ស៊ីមួយគ្រឿង មិនស្គាល់ម៉ាក នៅចំណុចស្តុបចំការមន ក្នុងសង្កាក់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពបន្តថា នារីវ័យក្មេងរូបនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ អាយុប្រហែលជា២០ឆ្នាំ ពាក់អាវពណ៌ខៀវ ស្លៀកខោខូប៊ូយខ្លីពណ៌ស ក្នុងដៃមានកាន់ទូរស័ព្ទមួយគ្រឿង បន្ទាប់ពីចុះពីលើរថយន្ត ក៏មកអង្គុយកៅអីក្រោមឆត្រក្បែរគោលដៅរបស់ប៉ូលិសចរាចរ ហើយក៏ក្រោកដើរតាមមហាវិថីព្រះនរោត្តមឆ្ពោះទៅវិមានឯករាជ្យ ដោយដើរបណ្តើរស្រែកច្រៀងបណ្តើរ រាំបណ្តើរ យ៉ាងសប្បាយរីករាយឥតខ្វល់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនៅតាមផ្លូវនារសៀលថ្ងៃទី១០ វិច្ឆិកា នេះ សង្ស័យបែកថ្នាំ ៕
ចែករំលែកព័តមាននេះ