ខេត្តត្បូងឃ្មុំ ៖ មេខ្លោងធំក្នុងករណីឃាតកម្មសម្លាប់មិត្តភក្តិប្លន់យកម៉ូតូធុនC125 ស៊េរី២០១៤ មួយគ្រឿងរួចយកសពច្រកការុងដឹកតាមគោយន្តយកទៅប្លុងទម្លាក់ចោលក្នុងព្រៃនៅក្នុងទឹកដីស្រុកមេមត់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមកសាលាដំបូងខេត្តហើយនៅថ្ងៃទី១០ វិច្ឆិកា ២០១៥ នេះដើម្បីវិនិច្ឆ័យទោសទៅតាមច្បាប់ ។
អធិការនគរបាលស្រុកមេមត់ លោកវរសេនីយ៍ត្រី ហុង គឹមហឿន បន្តថា បន្ទាប់មករូបលោកបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំហើយត្រូវបានលោកឈិត វិនា ចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ០៥ ឈ្មោះសុខមានជាប់ចោទពីបទឃាតកម្មគិតទុកជាមុន និងបទចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តទៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ កាលពីថ្ងៃទី២៨ សីហា ២០១៥។
សមត្ថកិច្ចបានស្រាវជ្រាវដឹងថា មេខ្លោងរូបនេះបានរត់ទៅលាក់ខ្លួននៅភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីក្រោមកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនៅថ្ងៃទី៩ វិច្ឆិកា ២០១៥ ជននេះត្រូវបានចាប់ខ្លួនក្នុងពេលរត់ទៅសម្ងំលាក់ខ្លួនធ្វើជាកម្មករយាមចំការកៅស៊ូឱ្យគេ។
មេខ្លោងរូបនេះកន្លងមកធ្លាប់បានដឹកនាំបក្សពួកធ្វើសកម្មភាពបទល្មើសជាច្រើនលើកក្នុងស្រុកមេមត់ ៕
ចែករំលែកព័តមាននេះ