ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​​ចិត្តឃោរឃៅ​ខឹង​ប្រពន្ធ​​ចិញ្ច្រាំ​ម្ទេស​ខ្ទាត​​ត្រូវ​​ទាញកូនកាំបិត​​ចាក់ប្រហារ​ដើមទ្រូង​ប្រពន្ធ​ស្លា.ប់

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ស្ត្រី​ម្នាក់​​​ស្លា.ប់​ក្នុង​ថ្លុកឈាម​ដោយ​​សារ​តែស្នាដៃ​ប្តី​អ​ប្រិ​យចាក់​​នឹង​​កូនកាំបិត​ ព្រោះតែ​រឿង​កំប៉ិកកំប៉ុក​ដែល​មិន​គួរ​ឲ្យ​ជឿ​ បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​ចិញ្ច្រាំ​ម្ទេស​ខ្ទាត​លើ​ខ្លួន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ស្ត្រី​ម្នាក់​​​ស្លាប់​ក្នុង​ថ្លុកឈាម​ដោយ​​សារ​តែស្នាដៃ​ប្តី​អ​ប្រិ​យចាក់​​នឹង​​កូនកាំបិត​ ព្រោះតែ​រឿង​កំប៉ិកកំប៉ុក​ដែល​មិន​គួរ​ឲ្យ​ជឿ​ បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​ចិញ្ច្រាំ​ម្ទេស​ខ្ទាត​លើ​ខ្លួន ​កាលពី​វេលា​ម៉ោង៩​យប់​ថ្ងៃ​ទី​៣១​ ​តុលា​ ២០១៥ ​កន្លង​ទៅនេះ ​ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន១​ ​សង្កាត់​ប៉ោយ​ប៉ែ​ត​ ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ អេ​ង ​គី​សា​វន ​អាយុ​៤៣​​ឆ្នាំ​ ជា​អ្នក​ដើរ​លក់​ម៉ាំ​ល្ហុង​ ។ ចំណែក​ជន​ដៃដល់​ជា​​ប្តី​​​ឈ្មោះ​ ដេ​ត ​សម្បត្តិ​ អាយុ​៤៧​​ឆ្នាំ​ ជា​អ្នក​រត់​ម៉ូតូឌុប​ផង ​និង​ជា​កម្មករ​សំណង់​ផង ​។

​បើ​តាម​សាក្សី​​នៅ​កន្លែង​កើតហេតុ​​ បាន​ប្រាប់​សមត្ថកិច្ច​ថា ​​​ដំបូង​​ស្ត្រី​​​ជាប្រព្ធ​អង្គុយ​ចិញ្ច្រាំ​ម្ទេស​លើ​គ្រែមុខ​បន្ទប់​ជួល​ លុះ​ម្ទេស​ដែល​ចិញ្ច្រាំ​នោះ​ខ្ទាត​ចំ​​ជន​ដៃ​ដល់​ជា​ប្តី​​​កំណាច​​រូប​នេះ​ ​​ខឹងស្ទុះ​យក​ជ្រញ់​​ចិញ្ច្រាំ​ម្ទេស​នោះ​គ្រវែង​ចោល​ ​បង្ក​ទៅ​ជា​​ជម្លោះ​​កើត​ឡើង​ ​បុរស​ជា​ប្តី​ទាញ​យក​កូន​​កាំបិត​ចុង​ស្រួច​​​ចាក់​ទៅ​លើ​​ប្រពន្ធ​ចំ​ទ្រូង​បណ្តាល​ឲ្យ​ស្លាប់​​នឹង​នៅ​កន្លែង​​​ភ្លាមៗតែ​ម្តង ​។

​តាម​ការ​អះ​អាង​​របស់​សាច់ញាតិ​សព​​បាន​បង្ហើប​ថា ​ជន​ដៃ​ដល់​​ជា​ប្តី​កំណាច​រូប​​នេះ ​កន្លង​មក ​ឲ្យ​តែ​ពេល​ស្រវឹង​​ស្រាម្តងៗ​តែងតែ​​រក​រឿង​ប្រចណ្ឌ​ប្រពន្ធ​​ជានិច្ច​ ។

​ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​​ចាក់​ប្រពន្ធ​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​រួច​មក ​ប្តី​​ចិត្ត​អប្រិយរូប​នេះ ​បាន​​រត់គេច​ខ្លួន​ទៅ​​ជាមួយ​និង​កាំបិត​បុ័ងតោ​១​ លុះ​ម៉ោងជាង​១​​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១​​ វិច្ឆិកានេះ ​ទើប​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ស្រាវ​ជ្រាវ​នឹង​​ចាប់ខ្លួន​ជន​​សង្ស័យ​ដៃ​ដល់​​បាន​ ៕​​