ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា នារីម្នាក់នៅសល់ពេលតែជាង២ខែទៀតចូលរោងការ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់កាលពីព្រឹកថ្ងៃទី២០ តុលា នៅចំណុចគីឡូម៉ែត្រលេខ៤៥-៤៦ ស្ថិតក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន។
នារីរងគ្រោះឈ្មោះសៀត សំបូរ អាយុ៣០ឆ្នាំ ជាកម្មការិនីរោងចក្រ Generation ថ្នល់ទទឹង មានទីលំនៅភូមិត្រពាំងស្រង់ ឃុំស្គុះ ស្រុកសំរោងទង ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២០ តុលា ២០១៥ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកុងតឺន័របុករថយន្តទួរីសដឹកកម្មករនៅចំណុចគីឡូម៉ែត្រលេខ៤៥-៤៦ ស្ថិតក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមនបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង៣០នាក់ ក្នុងនោះមានស្ត្រីរងគ្រោះម្នាក់ផងដែរ៕
ចែករំលែកព័តមាននេះ