ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែសាឡង់​ស្រវឹងស្រា​ដើរទៅដេកលើសាឡង់ ​ជាន់ទុយោក្រឡាច់​ដួលបោកក្បាលធ្លាក់ទឹកស្លា.ប់

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យុវជនម្នាក់ដែល​គេស្គាល់ថាជាថៅកែ​សាឡង់នៅជ្រោយចង្វារ ​ផឹកស្រាស្រវឹងបានដើរ​ឡើងទៅដេកយាមសាឡង់​ ​ក៍ជាន់ទុយោ​នៅគែមសាឡង់​បណ្តាល​ឲ្យ​ក្រឡាច់​ដួលបោកក្បាល​ធ្លាក់ចូលទឹកស្លា.ប់ ។

រាជធានីភ្នំពេញ ៖ ​យុវជនម្នាក់ដែល​គេស្គាល់ថាជាថៅកែ​សាឡង់នៅជ្រោយចង្វារ ​ផឹកស្រាស្រវឹងបានដើរ​ឡើងទៅដេកយាមសាឡង់​ ​ក៍ជាន់ទុយោ​នៅគែមសាឡង់​បណ្តាល​ឲ្យ​ក្រឡាច់​ដួលបោកក្បាល​ធ្លាក់ចូលទឹកស្លាប់ ។

ហេតុការណ៍នេះ​បានកើតឡើងនៅ​ម៉ោង១១យប់ថ្ងៃទី០៨​ តុលា ២០១៥ ​នៅសង្កាត់ជ្រោយចង្វារ ។

ជនរងគ្រោះឈ្មោះ ​ស៊ិន ពិសិដ្ឋ អាយុ២៧ឆ្នាំ ​រស់នៅក្នុងភូមិផ្សារតូច ​សង្កាត់ទួលសង្កែ ​ខណ្ឌប្ញស្សីកែវ ។

សេចក្តីរាយការណ៍​បានបន្តថា​ នៅមុនពេលកើតហេតុ ​ជនរងគ្រោះនិងមនុស្ស២-៣នាក់​ផ្សេងទៀតបានផឹកស្រាស្រវឹង ​ហើយជនរងគ្រោះ​ក៍បានដើរឡើងទៅលើ​សាឡាង​ដើម្បីដេកយាម ​ខណៈកម្មករបានទៅ​ស្រុកកំណើតចូលរួមក្នុង​ពិធីបុណ្យភ្ជុំបិណ្ឌ ​ក៍ជាន់ទុយោដែលនៅគែម​សាឡង់បណ្តាលឲ្យដួល​បោកក្បាលធ្លាក់ចូលទឹកលិចបាត់​នៅវេលា​​កើតហេតុខាងលើ ។

លុះព្រឹកឡើងក្រុម​គ្រួសារបានជួលជនជាតិខ្មែរ-​អ៊ិស្លាមក្នុងតម្លៃ៧០០ដុល្លារ​​ ​ដើម្បីមុជរកនិងបានរាវរកឃើញ​នៅម៉ោង៦ព្រឹកថ្ងៃទី០៩តុលានេះ ។

បច្ចុប្បន្នសពត្រូវ​បានក្រុមគ្រួសាររៀប​ចំធ្វើបុណ្យតាមប្រពៃណី​នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ៕