ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​លួច​បាន​ទូរស័ព្ទ​​យក​ទៅ​ឲ្យ​ប្អូន​ប្រើ​​ភ្លេច​ដក​ស៊ីម ម្ចាស់​គេ​តេចូលប្តឹងប៉ូលិសឱ្យ​ចាប់​

8 ឆ្នាំ មុន

ខេត្តកណ្ដាល ​៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាពលួច​យក​​​ទូរស័ព្ទ២​គ្រឿង នាឡិកា​ដៃ១ ​និង​លុយ​មួយ​ចំនួន​ ​ស្ថិត​នៅ​ក្នុងភូមិ​គិរី​ថ្មី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល​ ​ហើយ​ជន​សង្ស័យ​បាន​យក​ទូរស័ព្ទ​​នោះទៅ​ឲ្យ​ប្អូនប្រុស​ប្រើ​ដោយ​មិន​បាន​ដកស៊ី​ម​ចេញ​ឡើយ

ខេត្តកណ្ដាល ​៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាពលួច​យក​​​ទូរស័ព្ទ២​គ្រឿង នាឡិកា​ដៃ១ ​និង​លុយ​មួយ​ចំនួន​ ​ស្ថិត​នៅ​ក្នុងភូមិ​គិរី​ថ្មី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល​ ​ហើយ​ជន​សង្ស័យ​បាន​យក​ទូរស័ព្ទ​​នោះទៅ​ឲ្យ​ប្អូនប្រុស​ប្រើ​ដោយ​មិន​បាន​ដកស៊ី​ម​ចេញ​ឡើយ ​ក្រោយមក ម្ចាស់​គេ​បាន​​ទូរស័ព្ទ​​ចូល ហើយ​ប្អូនប្រុស​​បាន​ទទួល​និង​បាន​ប្រាប់​ឈ្មោះ ព្រមទាំង​ទីលំនៅ ទើប​ម្ចាស់​បានដាក់​ពាក្យបណ្ដឹង​ឲ្យ​ប៉ូលិស​​ចាប់ខ្លួន​តែ​ម្តង​​ ។​

ជនសង្ស័យ​ខាងលើឈ្មោះ​ យឹ​ម វ​ណ្ណា ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ ​ជា​​កសិករនៅ​ក្នុងភូមិត្រពាំង​ត្បែង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ​។​ ចំណែក​ម្ចាស់​​​របស់​​ឈ្មោះ​ ឆាយ សុវណ្ណ ភេទ​ប្រុស ​អាយុ​៥៥​ឆ្នាំ​ ​ជា​មន្ត្រី​​យោធា ​​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាង​លើ ។ ត្រូ​វ​ជនសង្ស័យ​លួច​យក​​​ទូរ​ស័ព្ទម៉ាក SINTEL០ ១ និង​​​ម៉ាក​សាំ​ស៊ុង​១​​​ ​លុយ​​៥០​ម៉ឺន​រៀល ​នាឡិកាដៃ​១ ​។

តាម​ប្រភព​ព័ត៌មាន ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ​បុរស​ម្ចាស់​របស់​​និង​ក្រុម​គ្រួសារ បាន​ទៅ​ដើរលេង​នៅ​ឯ​ភ្នំពេញ លុះ​ពេល​ត្រឡប់​មក​វិញ​ដល់​ផ្ទះ​វេលា​ម៉ោង​១១​យប់​ថ្ងៃទី៥ តុលា ​បាន​យក​ទូរ​ស័ព្ទ ​នាឡិកាដៃ​​ និង​លុយ​ដាក់​​លើ​គ្រែក្បាល​ដំណេក​ ហើយ​ដេក​លង់លក់​រហូត​ដល់​ម៉ោង​១​រំលង​អ​ធ្រា​ត្រ ​ភ្ញាក់​ឡើង​ដើរ​មើល​ជុំវិញ​ផ្ទះ ហើយ​បានឃើញ​សម្ភារ​​ខាងលើ​នៅ​ទាំងអស់ ​​​បន្ទាប់​មក ក៏បាន​ចូល​ដេក​វិញ​រហូត​ដល់វេលា​ម៉ោង​៤​​ទៀប​ភ្លឺ​ ស្រាប់តែ​បាត់​សម្ភា​រ​ខាងលើ​អស់ ​បង្ក​ការ​ភ្ញាក់ផ្អើល​​រហូត​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៦ តុលា ​ម្ចាស់​របស់​ក៏​​​បាន​ទូរ​ស័ព្ទទៅ​លេខ​ដែលបាត់​នោះ​ចូល ហើយ​​ប្អូន​ជន​​សង្ស័យ​លើក​និយាយ​ប្រាប់​​ឈ្មោះ​ខ្លួនឯង ​​​ឈ្មោះ​ម្តាយ​ និង​ទីកន្លែង​ស្នាក់​នៅ​ ទើប​​ម្ចាស់​​សម្ភារ​មក​ដាក់​​ពាក្យបណ្តឹង​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​នោះ​តែ​ម្ដង​ ៕ ​