ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី៥ តុលា ២០១៥ រដ្ឋបាលស្វាយរៀងបានចេញសេចក្តីជូនដំណឹងមួយទាក់ទងទៅនឹងការប្រារព្ធពិធីប្រណាំងទូកខ្នាតអន្តរជាតិ ជូនដល់គ្រប់មន្ទីរ អង្គភាព ស្ថាប័ននានា អាជ្ញាធររដ្ឋបាលដែនដី និងសាធារណជនទូទៅឲ្យបានជ្រាបថា ឆ្នាំ២០១៥នេះ ខេត្តស្វាយរៀងនឹងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារ៣សន្លឹក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ នៅទន្លេវ៉ៃគោ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ៕


ចែករំលែកព័តមាននេះ