ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​សុវណ្ណ រ៉ា​ផា មិន​ចង់បាន​តំណែង​តួឯក​ដោយ​ដោះ​ដូរ​ខ្លួនប្រាណ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ថ្មី​កំពុង​តែ​ជះ​ពន្លឺ​ក្នុង​ពិភព​សិល្បៈ​កញ្ញា​សុវណ្ណ រ៉ា​ផា មាន​ទេព​កោសល្យ​សម្តែង​ល្អ និង​សម្រស់​ពី​ធម្មជាតិ​គួរ​គាប់​ភ្នែក​។ បើ​ទោះបីជា​មិន​ទាន់​រីកសាយ​កេរ្តិ៍ឈ្មោះ​ខ្លាំង​ក្តី តែ​តារា​វ័យក្មេង​រូប​នេះ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ថ្មី​កំពុង​តែ​ជះ​ពន្លឺ​ក្នុង​ពិភព​សិល្បៈ​កញ្ញា​សុវណ្ណ រ៉ា​ផា មាន​ទេព​កោសល្យ​សម្តែង​ល្អ និង​សម្រស់​ពី​ធម្មជាតិ​គួរ​គាប់​ភ្នែក​។ បើ​ទោះបីជា​មិន​ទាន់​រីកសាយ​កេរ្តិ៍ឈ្មោះ​ខ្លាំង​ក្តី តែ​តារា​វ័យក្មេង​រូប​នេះ​ប្រកាន់​ជំហរ​ពឹងផ្អែក​លើ​ទេព​កោសល្យ​ជាង​ការ​ដោះ​ដូរ​ខ្លួនប្រាណ ឬអ្វី​ដែល​មិន​សមរម្យ​ដើម្បី​តោង​តំណែង​តួឯក ។

កញ្ញា​សុវណ្ណ រ៉ា​ផា ជា​ក្មួយ​ស្រី​របស់​តារា​សម្តែង​លោក​សា​វិ​ន ហ្វី​លី​ព ក្រៅពី​រំកិល​ខ្លួន​ចូល​ពិភព​សិល្បៈ​សម្តែង នាង​ក៏​ជា​តារា​បង្ហាញ​ម៉ូ​ដ​មាន​ទេព​កោសល្យ​ល្អ​មិន​ចាញ់​រៀមច្បង​ទេ ដោយ​នាង​ស្ថិត​នៅ​ក្នុង​ក្រុម​បង្ហាញ​ម៉ូ​ដ​សា​ពណ៌​។ សុវណ្ណ រ៉ា​ផា ចាប់ផ្តើម​ធ្វើ​ឱ្យ​ពិភព​សិល្បៈ​ស្គាល់​រូប​នាង​បន្ទាប់​ពី​ផ្ទុះ​ជម្លោះ​ខ្លាំង​ជាមួយ​ប្រធាន​ក្រុម​បង្ហាញ​ម៉ូ​ដ​ផ​ប​ម៉ូ​ដែល ដោយ​នាង​ចោទ​ពី​បទ​មិន​ផ្តល់​ប្រាក់​កម្រៃ​ការងារ ។ ជម្លោះ​នោះ​ភាគី ម្ខាង​ៗ​និយាយ​ទាញ​រក​ហេតុផល​ត្រូវ  រៀង​ៗ​ខ្លួន រួម​ទាំង​បកស្រាយ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ទៀត​ផង ។

ក្នុង​ជំនួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក តារា​បង្ហាញ​ម៉ូ​ដ និង​ជា​តារា​សម្តែង​កញ្ញា​សុវណ្ណ រ៉ា​ផា និយាយ​ថា ការងារ​សិល្បៈ​របស់​នាង​កំពុង​តែ​ទទួល​បានជា​បន្តបន្ទាប់​មិន​តិច​ពេក និង​មិន​ច្រើន ។ សុវណ្ណ រ៉ា​ផា ទើបតែ​បាន​ចូលរួម​សម្តែង​ភាពយន្ត​រឿង «​វិ​ថី​នារី​» ជូន​ផលិតកម្ម​របស់​អ្នក​នាង​ព្រំ រ​ដ្ឋា ហើយ​គ្រោង​បន្ត​សម្តែង​រឿង​ភាគ​ថ្មី​ទៀត​តាម​ការ​ចង់បាន​របស់​ម្ចាស់​ផលិតកម្ម ។ ក្រៅពី​សម្តែង និង​បង្ហាញ​ម៉ូ​ដ កញ្ញា​សុវណ្ណ រ៉ា​ផា បាន​ចំណាយពេល​ជាមួយ​ការ​សិក្សា ព្រោះ​នៅ​មិន​ទាន់​ចប់​ថ្នាក់​វិទ្យាល័យ​នៅឡើយ ។

ទាក់ទិន​នឹង​មាន​ពាក្យ​និយាយ​ថា អ្នកសិល្បៈ ថ្មី​ៗ​ចង់បាន​តំណែង​តួឯក ទាល់តែ​ដោះ​ដូរ​ខ្លួនប្រាណ​នោះ កញ្ញា​សុវណ្ណ រ៉ា​ផា និយាយ​ថា «​វា​ជា​រឿង​មួយ​គួរ​ឱ្យ​ខ្មាស​អៀន​ណាស់ ។ សម្រាប់​រូប​នាង​ខ្ញុំ​ក៏​មាន​មាមីង​ជា​អ្នកសិល្បៈ​ដែល​បាន​ទទួលផល​ការងារ​កើត​ចេញពី​ទេព​កោសល្យ និង​សមត្ថភាព មិន​អាច​លេង​ផ្លូវ​កាត់​ដែល​ខុស​នឹង​អត្ត​ចរិត​ឡើយ ។ ពោល​មាន​តែ​សមត្ថភាព និង​ការ​ចេះ​ដឹង​ពី​របៀប​សម្តែង​នេះ​ហើយ​ជា​ផ្លូវ​មួយ​អាច​ឲ្យ​នាង​ខ្ញុំ​ដើរទៅ​មុខ​បាន​។ បើ​ទោះជា​មិនលឿន​ក៏​នាង​ខ្ញុំ​សុខចិត្ត​ទទួលយក​ជា​ជាង​ធ្វើអំពើ​អ្វី​មិនល្អ ។ ទោះជា​យ៉ាងណា ក្តី នាង​ខ្ញុំ​គ្មាន​ចេតនា​ដៅ​ទៅ​លើ​បុគ្គល​ណា​ទេ​ជា​ការ​យល់​ឃើញ​ផ្ទាល់ខ្លួន ។

ចំពោះ​បញ្ហា​នេះ​ក៏​មាន​តារា​រៀមច្បង​សុទ្ធតែ​បាន​បង្ហាញ​នូវ​ស្នាដៃ ទេព​កោសល្យ​ដោយ​មិន​បាន​គិត​រឿង​ដោះ​ដូរ​អ្វី​ឡើយ ក្រៅពី​ទេព​កោសល្យ​របស់​ខ្លួន​ដ៏​ប៉ិន​ប្រសប់​នោះ ។ ក្នុង​ជីវិត​សិល្បៈ​តែងតែមាន​ពាក្យ​លេចឮ​បែប​នេះ​បែប​នោះ ប្រសិនបើ​កាន់តែ​មានកេរ្តិ៍ឈ្មោះ​កាន់តែ​ត្រូវ​រែកពន់​ជាមួយ​ព័ត៌មាន​ជា​និច្ច ។ ដូចនេះ​ហើយ​ទើប​នាង​ខ្ញុំ​ហាក់​ប្រយ័ត្ន​ខ្លួន​ខ្លាំង ពេល​ដែល​ត្រូវ​ចេញដំណើរ​ទៅ​ណា មក​ណា ក៏​ដូច​ជា​ការ​និយាយ​ស្តី ចៀសវាង​មហាជន​ចាំ​កត់សម្គាល់ ។ ព័ត៌មាន​ដែល​កើត​ចេញ​បែប​នេះ​បែប​នោះ បើសិនជា​មិនមែន​ការណ៍​ពិត​យើង​មិន​បារម្ភ​ទេ ប៉ុន្តែ​បើជា​ពាក្យ​មិនល្អ​នាង​ខ្ញុំ​ក៏​សុំ​ការ​បកស្រាយ​វិញ​ដែរ​» ។

កញ្ញា​សុវណ្ណ រ៉ា​ផា នៅ​មិន​ទាន់​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​បុរស​ណា​ឡើយ ដោយ​នាង​នៅ​ក្មេង ហើយ​ប្រាថ្នា​រៀន​ឱ្យ​បាន​ខ្ពង់ខ្ពស់ ព្រមទាំង​សាង​ស្នាដៃ​ឱ្យ​បាន​ច្រើន​ក្នុង​ពិភព​សិល្បៈ ។ សុវណ្ណ រ៉ា​ផា និយាយ​ថា ស្នេហា​មិន​អាច​ចៀសវាង​បាន​ឡើយ សំខាន់​ពេល​នេះ​មិន​ទាន់​ដល់​ពេល ព្រោះ​នៅ​អាយុ​តិច​នៅឡើយ ៕