ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីម្នាក់ដែលមានជំងឺប្រចាំកាយ ត្រូវបានម្តាយនាំទៅឱ្យគ្រូខ្មែរព្យាបាល តែទីបំផុតដូចយកកូនទៅឱ្យគ្រូកំហូចរំលោភសេពសន្ថវៈទៅវិញ ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៧ កញ្ញា ២០១៥ នៅចំណុចត្រពាំងស្នួល ភូមិទួលវិហារ ឃុំចាន់សែន ស្រុកឧដុង្គ ។
គ្រូគម្រក់ដែលត្រូវឃាត់ខ្លួននេះ ឈ្មោះ ផន ខឿន អាយុ៥៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៦ឆ្នាំ រស់នៅក្នុងខេត្តកំពង់ស្ពឺ ។
ក្មេងស្រីរងគ្រោះ បានរៀបរាប់ថា កាលពីអំឡុងប៉ុន្មានថ្ងៃមុនកើតហេតុមិនចាំក្នុងខែកញ្ញានេះ រូបនាងមានជំងឺសរសៃទាញធ្វើឱ្យវៀចមុខមាត់ ហើយម្តាយនាងក៏បាននាំនាងទៅផ្ទះគ្រូខ្មែរម្នាក់ដើម្បីឱ្យជួយព្យាបាលដោយស្នាក់នៅទីនោះតែម្តង (ស្នាក់ម្នាក់ឯង) ។ ក្មេងស្រីរងគ្រោះបន្តថា ថ្ងៃមួយ(មិនចាំ) ពេលនាងនៅក្បែរមាត់ត្រពាំងស្នួលតែម្នាក់ឯងនោះ លោកគ្រូខ្មែរម្នាក់នេះ បានមកជិតហើយនិយាយជាមួយនាងពីនេះពីនោះ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់រំលោភនាងតែម្តង ។ នាងមិនហ៊ាននិយាយរឿងនេះប្រាប់ម្តាយឱ្យដឹងឡើយ ក្រោយៗមកទៀត លោកគ្រូនេះតែងតែធ្វើសកម្មភាពចាប់រំលោភនាងជាបន្តបន្ទាប់បាន៣ដង ទើបតែលើកចុងក្រោយនៅថ្ងៃទី២៧ កញ្ញា ដោយមិនអាចទ្រាំនឹងទង្វើថោកទាបរបស់លោកគ្រូម្នាក់នេះបាន នាងក៏និយាយប្រាប់ម្តាយ ហើយក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនគ្រូគម្រក់ម្នាក់នេះចាត់ការតាមផ្លូវច្បាប់ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ