ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បញ្ជូន​សព​ពលករខ្មែរ​ធ្លាក់​ពីលើ​អគារ​កំពស់៤ជាន់​ប្រគល់​ឲ្យ​សាច់ញាតិ

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​នៅ​វេលា​ម៉ោង​ជិត​៣រសៀល​ ថ្ងៃ​ទី១៥ ​កញ្ញា ២០១៥ នេះ ​ភាគី​ថៃ​បាន​​បញ្ជូន​សព​ពលករ​ខ្មែរ​ម្នាក់​ត្រឡប់​មក​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​នៅ​វេលា​ម៉ោង​ជិត​៣រសៀល​ ថ្ងៃ​ទី១៥ ​កញ្ញា ២០១៥ នេះ ​ភាគី​ថៃ​បាន​​បញ្ជូន​សព​ពលករ​ខ្មែរ​ម្នាក់​ត្រឡប់​មក​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​បន្ទាប់​ពី​ធ្លាក់​ពីលើ​អគារ​កំពស់​៤ជាន់​ពេល​កំពុងធ្វើការ​សំណង់​។

ជន​រង​គ្រោះ​ឈ្មោះ​ឡេ​ត​ ហាក់ ​ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ពោធិ៍ ឃុំ​ទ្រាយ​ ស្រុក​ពួក ​ខេត្តសៀមរាប​។

តាម​ស្ត្រី​ជា​ប្រពន្ធ​សព​ឈ្មោះ​ម៉ា​ន់​ ស្រី​ស ​អាយុ​៣០​ឆ្នាំ​ប្រាប់​ថា ​មុន​ហេតុ​ការ​ណ៍​កើតឡើង​នាង​ និង​ប្តី​បាន​ចេញពី​កម្ពុជា​ទៅ​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ខេត្ត​នុ​ន​ថា​ក់បូ​រី ​ប្រទេស​ថៃ​ តែ​ប្តី​នាង​បាន​ជួប​ឧប្បត្តិហេតុ​ចៃដន្យ​​ពេលកំពុងធ្វើការ​ជា​កម្មករ​សំណង់គឺ​បាក់​ក្បឿង​ធ្លាក់​ពី​ជាន់​ទី​៤​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ត្រង់​ក្បាល​ និង​​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត​កើតហេតុ​កាលពី​ព្រឹក​ថ្ងៃ​ទី ១៤ ​ខែ​ឆ្នាំ​ដដែល​។

សព​ក្រោយ​បញ្ជូន​មក​ដល់​កម្ពុជា​ នាង​ជា​ប្រពន្ធ​ និង​សាច់ញាតិ​បាន​ជួល​រថយន្ត​ដឹក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យនៅ​ភូមិកំណើត​ខាង​ជន​រង​គ្រោះ​ភូមិ​វត្ត​រំដួល ​សង្កាត់​ចំការ​សំរោង​ ក្រុង​ និង​ខេត្តបាត់ដំបង​៕ ​