ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រូ​រថយន្ត​ម្នាក់​យក​ប្រេងសាំង​៥​លី​ត្រ​ដុត​ខ្លួន​ប៉ង​ធ្វើ​អត្តឃាត​ ដោយសារ​គេ​ចោទ​ថា​ចាប់​ជីដូន​រំលោភ

10 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ព្រូ​រថយន្ត​ម្នាក់​ឈ្មោះ ឈាន ផល្លាប ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​សេន​សុ​ន​ត្បូង ឃុំ​ស្រងែ ស្រុក​ព្រៃឈរ ​បាន​សម្រេច​ចិត្ត​គិត​ខ្លី ដោយបាន​យក​ប្រេងសាំង​ចំនួន​៥​ដប​ស្មើ​៥​លី​ត្រមក​ចាក់​លើ​ខ្លួនប្រាណ រួច​ដុត​ប៉ង​ធ្វើ​អត្តឃាត​បញ្ចប់ជីវិតដោយសារ​ចេះ​មាន​ពាក្យ​លេចឮ​ដោយ​ចោទ​មក​លើ​បុ​ររ​សរង​គ្រោះ​ថា «​រូបគេ​បាន​ចាប់​ជីដូន​របស់​ខ្លួន​រំលោភ​សេពសន្ថវៈ​» ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១២ កញ្ញា ២០១៥ ត្រង់​ចំណុច​មុខ​ផ្ទះ​របស់​ឈ្មោះ ផេង ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ពោធិ៍​កិល សង្កាត់​សួង ក្រុង​សួង បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ រលាក​រលេះរលួយ​ពេញ​ខ្លួនប្រាណ ។

លោក​វរសេនីយ៍ត្រី ឈ​ន សុ​ធន់ អធិការ​នគរបាល​ក្រុង​សួង បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ ផល្លាប បាន​ទៅ​ទិញ​ប្រេងសាំង​ពី​ផ្ទះ​ឈ្មោះ ណា​រ៉ុ​ង នៅ​ភូមិ​-​សង្កាត់​ខាងលើ​ចំនួន​៥​ដប រួច​ដើរ​ចេញ​ទៅ​បាន​ឆ្ងាយ​បន្តិច ក៏​យក​មក​ចាក់​ស្រោច​ពីលើ​ខ្លួនប្រាណ​ឡើង​ជោគ​សំលៀក​បំពាក់ រួច​បាន​យក​ដែកកេះ​គូស​ដុត​ធ្វើ​អត្តឃាត​ឆេះ​ឡើង​ទ្រលោម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​នោះ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សួង​នាំ​គ្នា​ជួយ​អន្តរាគមន៍​ដល់​អ្នក​រង​គ្រោះ ។

លោក​វរសេនីយ៍ត្រី ឈ​ន សុ​ធន់ បន្ត​ថា ក្នុង​ពេល​ដែល​ភ្លើង​កំពុង​ឆេះ​ខ្លួន​នោះ បុរស​នេះ​បាន​ប្រមៀល​ខ្លួន​ទៅ​នឹង​ទឹក​ភក់​រហូត​ដល់​រលត់ ប៉ុន្តែ​មុន​នឹង​រលត់​បាន​រលាក​រលេះ​រលួយ​ពេញ​ខ្លួនប្រាណ​ទៅ​ហើយ ។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​របស់​លោក​បាន​ប្រញាប់​ហៅ​រថយន្ត​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ត្បូងឃ្មុំ ហើយ​ចំពោះ​មូលហេតុ​ដែល​តូចចិត្ត​ដល់​ថ្នាក់​ដុត​ខ្លួនប្រាណ​នេះ គឺ​ដោយសារ​ចេះ​មាន​ពាក្យ​លេចឮ​ដោយ​ចោទ​មក​លើ​បុ​ររ​សរង​គ្រោះ​ថា «​រូបគេ​បាន​ចាប់​ជីដូន​របស់​ខ្លួន​រំលោភ​សេពសន្ថវៈ​» ។ កត្តា​បែប​នេះ​ហើយ​ទើប​បុរស​រង​គ្រោះ​តូចចិត្ត​សម្រេច​គិត​ខ្លី​ចាក់​ប្រេងសាំង​ដុត​ខ្លួន​ប៉ង​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​តែ​មិន​ស្លាប់ គ្រាន់តែ​រង​របួស​ធ្ងន់ធ្ងរ​តែ​ប៉ុណ្ណោះ ។

តាម​គ្រូពេទ្យ​វិញ​បាន​ប្រាប់​ថា ដោយសារ​តែ​មានការ​រលាក​ធ្ងន់​បែប​នេះ ទើប​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​ស្រុក​ត្បូងឃ្មុំ​បាន​ដឹក​បន្ត​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​នា​ពេល​ល្ងាច​ តែ​មិនឃើញ​មាន​សាច់ញាតិ​ណា​ម្នាក់​នៅ​កំដរ​នោះ​ទេ ហើយ​បើ​និយាយ​ពី​ការ​រលាក​នោះ គឺ​រង​ផល​ប៉ះពាល់​ធ្ងន់​អាច​ចូល​៨០​ភាគរយ ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់​ដល់​អាយុជីវិត​នៅឡើយ ។

លោក​វរសេនីយ៍ត្រី កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ​រាល់​ថ្ងៃនេះ​បុរស​រង​គ្រោះ​ខាងលើ​នៅ​ជាមួយ​ជីដូន​ជីតា​ជរា ក្នុងភូមិ​សេន​សុ​ន​ត្បូង ឃុំ​ស្រងែ ស្រុក​ព្រៃឈរ ដោយ​ជីដូន​ជីតា​កំពុង​តែ​ឈឺ​ទៀត ចំណែក​ឪពុក​ម្តាយ​វិញ​បាន​ស្លាប់​ចោល​អស់ហើយ នៅ​មាន​ប្អូនស្រី​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ ហើយ​ការ​ចោទប្រកាន់​មិន​គប្បី​នោះ​មិន​ពិត​ឡើយ ៕