ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកា​រៈជំងឺ​​របស់​តារាចម្រៀង​​ សួ​ស សង​​វាចា ​​បាន​ធូ​រ​​​បន្តិចហើយ​

9 ឆ្នាំ មុន

រហូត​មក​ទល់​ពេល​នេះ អាកា​រៈ​ជំងឺ​របស់​តារាចម្រៀង​លោក សួ​ស សង​វាចា បាន​ធូរស្បើយ​បន្តិច​ហើយ បន្ទាប់​ពី​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ដោយសារ​ជំងឺលើសឈាម​ដួល​ដាច់​សរសៃឈាម​ខួរក្បាល កាលពី​ល្ងាច​ថ្ងៃ​ទី​៥ កញ្ញា កន្លង​ទៅ ។

បន្ទាប់​ពី​ស្នាក់​នៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជោ​រៃ ប្រទេស​វៀតណាម មក អាកា​រៈ​ជំងឺ​របស់​លោក​បាន​ធូរស្បើយ​បន្តិច ប៉ុន្តែ​លោក​នៅ​បន្ត​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នេះ ដើម្បី​ឱ្យ​ក្រុម​គ្រូពេទ្យ​ពិនិត្យ​តាមដាន​ជំងឺ​របស់​លោក​ថែម​ទៀត ។

បើ​តាម​ការ​អះអាង​របស់​ភរិយា​របស់​តារាចម្រៀង​លោក សួ​ស សង​វាចា បានឱ្យ​ដឹង​ថា ក្រោយ​ពី​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ជោ​រៃ​នៃ​ប្រទេស​វៀតណាម ពេល​នេះ ស្ថានភាព​ជំងឺ​ស្វាមី​អ្នកស្រី​បាន​ធូរស្រាល​ជាង​មុន​ច្រើន ។ អ្នកស្រី​បន្ត​ថា គាត់ (​លោក​សួ​ស សង​​វាចា​) អាច​និយាយ​បាន និង​មួយ​ចំហៀង​ខាងឆ្វេង ដែល​កំរើក​មិន​បាន​នោះ ឥឡូវ​ជើង​ឆ្វេង​អាច​កំរើក​បាន​តិច​ៗ​នៅឡើយ​ដៃ​ឆ្វេង​មិន​ទាន់​កំរើក​បាន ។

ទោះជា​យ៉ាងណា តាម​រយៈ​អ្នកស្រី​បាន​ផ្តាំផ្ញើ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បងប្អូន​ទាំងអស់ ដែល​បាន​ព្រួយបារម្ភ និង​យក​ចិត្ត​ទុកដាក់​ចំពោះ​គាត់  និង​សុំ​ឱ្យ​លោក​ឆាប់​ជា​ដូច​ដើម​វិញ និង​ឆាប់​បាន​មក​បំពេញ​កា​ងារ​បម្រើ​អារម្មណ៍​ពុក​ម៉ែ បងប្អូន តាម​រយៈ​សំនៀង​​របស់​គាត់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព