រកស៊ីលក់ដូរមិនកាក់កប ជួញដូរគ្រឿងញៀ.នបន្ថែម ត្រូវចាប់ខ្លួន
រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលសង្កាត់ស្វាយប៉ាក បានធ្វើការស្រាវជ្រាវរហូតឈានដល់ចាប់ឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ និងដកហូតថ្នាំញៀន៣០កញ្ចប់
រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលសង្កាត់ស្វាយប៉ាក បានធ្វើការស្រាវជ្រាវរហូតឈានដល់ចាប់ឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ និងដកហូតថ្នាំញៀន៣០កញ្ចប់
រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលសង្កាត់ស្វាយប៉ាក បានធ្វើការស្រាវជ្រាវរហូតឈានដល់ចាប់ឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ និងដកហូតថ្នាំញៀន៣០កញ្ចប់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត ដែលហេតុការណ៍ចាប់ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី៨ កញ្ញា ២០១៥ នៅចំណុចផ្ទះជនរងគ្រោះលេខ ៦៣៩សេ ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជនជាតិវៀតណាមដែលត្រូវចាប់ខ្លួននេះមានឈ្មោះ ង្វៀង ធីធីន ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរលក់ដូរនៅកន្លែងកើតហេតុ ។
ប្រតិបត្តិការបង្ក្រាប និងឈានទៅចាប់ខ្លួនជនជាតិវៀតណាមម្នាក់នេះដឹកនាំដោយលោកវរសេនីយ៍ទោ ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ និងដកហូតបានវត្ថុតាងដូចជា ថ្នាំញៀន១កញ្ចប់ធំ និង២៩កញ្ចប់តូច (សរុប៣០កញ្ចប់), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១ និងថង់សម្រាប់ច្រកគ្រឿងញៀន១ចំនួន ។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីធ្វើការសាកសួរបន្តទៀត ៕
ចែករំលែកព័តមាននេះ