ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​បន្ថែម​ពី​ចោរលួច​កាត់​ជញ្ជាំង​តូប​លក់​ទូរស័ព្ទ​នៅ​ផ្សារ​កំពង់ត្រាច

8 ឆ្នាំ មុន

ខេត្តកំពត ៖ ក្រុម​ចោរ​មិន​​ស្គាល់​មុខ​បាន​កាត់​ជញ្ជាំង​តូប​លក់​ទូរស័ព្ទ​ដៃ​ក្នុង​ផ្សារ​កំពង់ត្រាច​លួច​យក​អស់​ជា​ច្រើន​គ្រឿង​ និង​កុំ​ព្យូទ័រ​ Laptop ១​គ្រឿង​កាលពី​យប់​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៥ ។

ខេត្តកំពត ៖ ក្រុម​ចោរ​មិន​​ស្គាល់​មុខ​បាន​កាត់​ជញ្ជាំង​តូប​លក់​ទូរស័ព្ទ​ដៃ​ក្នុង​ផ្សារ​កំពង់ត្រាច​លួច​យក​អស់​ជា​ច្រើន​គ្រឿង​ និង​កុំ​ព្យូទ័រ​ Laptop ១​គ្រឿង​កាលពី​យប់​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៥ ។

តាម​ការ​ឱ្យ​ដឹង​ពី​ឈ្មោះ ហែម ទួន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ម្ចាស់​តូប​លក់​ទូរស័ព្ទ​ដៃ​បានឱ្យ​ដឹង​ថា ជញ្ជាំង​បិទ​បាំង​តូប​លក់​ទូរស័ព្ទ​ដៃ​ត្រូវ​បាន​ចោរ​កាត់ ហើយ​លូន​ចូល​លួច​យក​ទូរស័ព្ទ​ដៃ​អស់​២០​គ្រឿង ដែល​ទូរស័ព្ទ​នីមួយ​ៗ​មាន​តម្លៃ​ពី​៣០​ដុល្លារ​ទៅ​៤០​ដុល្លារ ។ លោក​បន្ត​ទៀត​ថា ទូរស័ព្ទ​ជា​ច្រើន​គ្រឿង​ចោរ​មិន​បាន​យក​ទេ យក​តែ​២០​គ្រឿង និង​កុំព្យូទ័រ Laptop ១​គ្រឿង​ប៉ុណ្ណោះ ។

លុះដល់​ព្រឹក​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៥ គេ​ឃើញ​នគរបាល​យុត្តិធម៌​ចុះ​មក​ពិនិត្យ​ដែរ តែ​មិន​បាន​និយាយ​អ្វី​នោះ​ទេ តែ​លោក ហាម បាវ ដែល​មាន​ភាគហ៊ុន​ភាស៊ី​ផ្សារ​កំពង់ត្រាច បាន​និយាយ​ថា បើ​មើលទៅ​ជញ្ជាំង​បាំង​ស័ង្កសី​ដែល​ចោរ​កាត់​ចូល​ទៅ​យក​ទូរស័ព្ទ​ដៃ​នោះ មើលទៅ​ផ្លូវ​ចូល​តូច​ចង្អៀត​ណាស់ ហើយ​កូន​ក្មេង​ទេ​ដែល​លូន​ចូល​ទៅ​លួច​នោះ ប៉ុន្តែ​មនុស្ស​ចាស់​ជា​អ្នក​នៅ​ពីក្រោយ ។ លោក​បាន​បន្ត​ថា បើ​ចាប់​ក្មេង​បាន ពិតជា​ចាប់​មនុស្ស​ចាស់​នៅ​ពីក្រោយ​ខ្នង​បាន​ដែរ​ហើយ ។

គេ​បាន​សម្គាល់​ឃើញ​ថា កន្លង​មក​នៅ​ផ្សារ​កំពង់ត្រាច​មាន​ជម្លោះ​រវាង​អាជីវករ និង​ភាស៊ី​ផ្សារ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​តាំងពី​មុន​មក​នោះ គឺ​លោក ហាវ បាវ អ្នក​ដាក់​ភាគហ៊ុន​ភាស៊ី​ផ្សារ​បាន​ជំទាស់​ជាមួយ​អ្នកស្រី មូល សុធា ប្រធាន​ភាស៊ី​ផ្សារ និង​បាន​ប្តឹង​គ្នា​រហូត​អ្នកស្រី មូល សុធា ត្រូវ​តុលាការ​ឃុំខ្លួន​ជិត​១០​ថ្ងៃ តែ​ក្រោយ​មក​ត្រូវ​សាលាដំបូង​ខេត្តកំពត​ដោះ​លែង​វិញ ហើយ​អ្នកស្រី មូល សុធា ក៏​បាន​ដក​ភាគហ៊ុន​ចេញ​វិញ និង​លាលែង​ពី​ប្រធាន​ភាស៊ី​ផ្សារ​ទៀត​ផង ។

តែ​ឥឡូវនេះ លោក ហាម បាវ ក៏​បាន​ប្តឹង​គ្នា​ជាមួយនឹង​លោក ហេង ង៉ូ​វ អាជីវករ​លក់​មាស​-​ប្តូរ​ប្រាក់​ម្តងទៀត ដោយ​លោក ហេង ង៉ូ​វ បាន​អះអាង​ថា មាន​ស្នាម​មេដៃ​អាជីវករ​ផ្សារ​១៤២​នាក់​មិន​គាំទ្រ​លោក ហាម បាវ ជា​ភាស៊ី​ផ្សារ​ទេ ព្រោះ​លោក ហាម បាវ បាន​កេង​កឹ​ប​ពី​អាជីវក​រត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ពី​រដ្ឋ​តម្លៃ​១៤០០​រៀល​ក្នុង​១​គីឡូវ៉ាត់​លក់​ឱ្យ​ក្រុម​អាជីវករ តែ​ពលរដ្ឋ​ប្រើប្រាស់​ភ្លើង​នៅ​ក្រៅ​ផ្សារ​១​គីឡូវ៉ាត់​តម្លៃ​តែ​៦០០​រៀល​ប៉ុណ្ណោះ ។ ប៉ុន្តែ​ក្រុម​អាជីវករ​នៅ​តែ​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​ថ្នាក់លើ​ចុះ​មក​វែកញែក​ផង ។

លោក អ៊ុំ ស៊ី​ណាត អភិបាលស្រុក​កំពង់ត្រាច បាន​មាន​ប្រសាសន៍​ថា លោក​ឈឺក្បាល​វិលមុខ​នឹង​រឿង​ផ្សារ​កំពង់ត្រាច​ណាស់ ព្រោះ​រឿង​កើត​មិន​ចេះ​ចប់ ។ លោក​អភិបាលស្រុក​បាន​មាន​ប្រសាសន៍​ថា លោក​ជុំរុញ​ឱ្យ​ក្រុម​អ្នក​ដាក់​ភាគហ៊ុន​ភាស៊ី​ផ្សារ​រួម​គ្នា​ចែករំលែក​ការងារ​គ្នា​ធ្វើ ព្រោះ​អ្នក​ដាក់​ភាគហ៊ុន​ភាស៊ី​ខ្លះ​ដេក​តែ​មើល​រឿង ហើយ​អង្គុយ​ចាំ​យក​តែ​ភាគហ៊ុន ។

លោក អ៊ុំ ស៊ី​ណាត មាន​ប្រសាសន៍​បន្ត​ទៀត​ថា មនុស្ស​ស្រុក​កំពង់ត្រាច​អី​ក៏​ចិត្តអាក្រក់​ម្ល៉េះ ដាក់​ភាគហ៊ុន​ភាស៊ី​ផ្សារ​ជាមួយ​គ្នា​​សោះ បែរជា​ផ្តិត​មេដៃ​ជំទាស់​នឹង​លោក ហាម បាវ ហើយ​លោក ហាម បាវ មានរឿង​តែ​ម្នាក់ឯង ៕