ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​ត្រូវ​រន្ទះបា.ញ់​ស្លា.ប់​ពេល​មាន​ភ្លៀង​ខ្លាំង

8 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ដោយសារ​រន្ទះបា.ញ់ ខណៈ​ពេល​កំពុង​ជ្រក​ភ្លៀង​នៅ​ក្នុង​រោង​គោ​ក្បែរ​ផ្ទះ​របស់​ខ្លួន ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច

ខេត្តកណ្ដាល ៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ដោយសារ​រន្ទះបាញ់ ខណៈ​ពេល​កំពុង​ជ្រក​ភ្លៀង​នៅ​ក្នុង​រោង​គោ​ក្បែរ​ផ្ទះ​របស់​ខ្លួន ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ក្នុងភូមិ​ព្រៃ​សំរោង ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ធី រ​ដ្ឋា អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ​មុន​ពេល​កើតហេតុ មេឃ​បាន​ធ្លាក់​ភ្លៀង​ខ្លាំង និង​មាន​ផ្លេកបន្ទោរ​ភ្លែត​ៗ​គួរ​ឲ្យ​ខ្លាច ខណៈនោះ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ដេញគោ​ឲ្យ​ចូល​ក្រោល បន្ទាប់​មក​រូបគេ​បាន​ចូល​ទៅ​ជ្រក​ភ្លៀង​នៅ​ក្នុង​រោង​គោ​នោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ត្រូវ​រន្ទះបាញ់​បណ្ដាល​ឲ្យ​ដួល​ដេក​ទៅ​លើ​ដី ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​តែ​ម្ដង មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ ។ បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​សាកសព​រួច ក៏​បាន​ប្រគល់​ឱ្យ​​ក្រុម​គ្រួសារ​យក​ទៅ​​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ដោយឡែក នៅ​កន្លែង​កើតហេតុ​គេ​បាន​ពិនិត្យ​ឃើញ​ដើម​ដូង​១​ដើម ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ក៏​រន្ទះបាញ់​ត្រូវ​ដែរ ចំណែក​ដំបូល និង​សសរ​រោង​គោ​ក៏​រន្ទះបាញ់​ត្រូវ​បណ្ដាល​ឲ្យ​ធ្លុះ​ដែរ ៕