ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ ! ចោរ​គាស់​តូប​លក់​ទូរស័ព្ទ​នៅ​ផ្សារ​កំពង់ត្រាច លួច​អស់​២០​គ្រឿង និង Laptop ១​គ្រឿង

8 ឆ្នាំ មុន

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បានឱ្យ​ដឹង​ថា ការ​ពី​យប់​ថ្ងៃ​ទី​០២ កញ្ញា ២០១៥ មាន​ចោរ​កាត់​រនាំង​ស័ង្កសី​តូប​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង​ក្នុង​ផ្សារ​កំពង់ត្រាច ស្ថិត​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បានឱ្យ​ដឹង​ថា ការ​ពី​យប់​ថ្ងៃ​ទី​០២ កញ្ញា ២០១៥ មាន​ចោរ​កាត់​រនាំង​ស័ង្កសី​តូប​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង​ក្នុង​ផ្សារ​កំពង់ត្រាច ស្ថិត​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត ដោយ​លួច​យក​ទូរស័ព្ទ​ដៃ​ល្អ​ៗ​ដែល​មាន​តម្លៃ​ពី​៣០​ដុល្លារ​ទៅ​៤០​ដុល្លារ​អស់​ប្រមាណ​ជា​២០​គ្រឿង និង​កុំព្យូទ័រ Laptop មួយ​គ្រឿង ។

ម្ចាស់​តូប​ដែល​ត្រូវ​ចោរលួច​នេះ​មានឈ្មោះ ហែម ទួន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់ត្រាច​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ប្រធាន​ផ្សារ​កំពង់ត្រាច​បាន​អះអាង​ថា លោក​បាន​ស្នើ​ឱ្យ​ម្ចាស់​តូប​ធ្វើ​របាយការណ៍​ពី​ការ​ខាតបង់​មក​ឱ្យ​ខាង​ផ្សារ ដើម្បី​ខាង​ផ្សារ​ធ្វើការ​ស្រាវជ្រាវ ព្រោះថា​ប្រហោង​ដែល​កាត់​ចូល​នោះ​មាន​ទំហំ​តូច ល្មម​នឹង​ក្មេង​ចូល​ប៉ុណ្ណោះ ប្រហែលជា​ក្មេង​ជា​អ្នក​ចូល ហើយ​អ្នកធំ​ជា​ឈរ​ចាំ​ខាងក្រៅ ។

ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដែល​បាន​កាត់​ស័ង្កសី​ចូល​លួច​ទូរស័ព្ទ​នេះ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព