ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត​បញ្ជូន​ជន​ស​ង្ស័​១៧​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ទៅ​តុលាការ

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​បន្ទាយស្រី និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៧​នាក់

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​បន្ទាយស្រី និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៧​នាក់ និង​វត្ថុ​តាង​បានជា​បន្តបន្ទាប់​នៅ​កន្លែង​៣​ផ្សេង​គ្នា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

ហេតុការណ៍​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​១៧​នាក់​នេះ​ធ្វើ​ឡើង​នៅ​ថ្ងែ​ទី​២៨ ខែសីហា ឆ្នាំ​២០១៥ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្វាយ​ដង្គំ និង​ភូមិ​ឈូកសរ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ខណៈ​ពួក​គេ​កំពុង​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ។

លោក​វរសេនីយទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១៧​នាក់​នៅ​កន្លែង​ផ្សេង​គ្នា ក្នុង​នោះ​១៣​នាក់​ជា​កម្មករ ឃាត់ខ្លួន​នៅ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ ក្នុងស្រុក​បន្ទាយស្រី និង​៤​នាក់​ទៀត​ឃាត់ខ្លួន​នៅ​ក្នុង​សង្កាត់​ស្វាយ​ដង្គំ រួច​នាំ​មក​កាន់​ការិយាល័យ​ដើម្បី​ធ្វើការ​សាកសួរ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៨​កញ្ចប់ មាន​ទម្ងន់​២,៨១​ក្រាម​, ម៉ូតូ​១​គ្រឿង​, កាំភ្លើង​ខ្យល់​បាញ់​គ្រាប់កង់​១​ដើម​, កាំបិត​ប្រវែង​៥៥​មី​លី​ម៉ែត្រ​១, ទូរស័ព្ទ​ដៃ​១០​គ្រឿង ព្រមទាំង​ឧបករណ៍​កែ​ច្នៃ​សម្រាប់​ជក់​មួយ​ចំនួន​ធំ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១៧​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា​ឆ្នាំ​២០១៥ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព