ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​សែន​សុខ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​លួច​ស្លាក​លេខ​ឡាន​បាន​ម្នាក់​ទៀត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌ​សែន​សុខ​​ស្រាវ​ជ្រាវ និង​​ចាប់ខ្លួន​ជនសង្ស័យ​លួច​ស្លាក​លេខ​ឡាន​បាន​ម្នាក់​បន្ថែម​ទៀត​ កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៨ សីហា ២០១៥ នៅ​ចំណុច​រង្វង់​មូល​ខាំ​កូ​ស៊ី​ធី

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌ​សែន​សុខ​​ស្រាវ​ជ្រាវ និង​​ចាប់ខ្លួន​ជនសង្ស័យ​លួច​ស្លាក​លេខ​ឡាន​បាន​ម្នាក់​បន្ថែម​ទៀត​ កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៨ សីហា ២០១៥ នៅ​ចំណុច​រង្វង់​មូល​ខាំ​កូ​ស៊ី​ធី ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រហូត​ឈាន​ទៅ​ដកហូត​រថយន្ត​កាម​រី​ឆ្លាម​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2D-0515 នៅ​វេលា​ម៉ោង​៤ និង​៣៥​នាទី​មុន​នេះ​បន្តិច ដែល​ជនសង្ស័យ​ប្លុង​ចោល ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​លួច​ស្លាក​លេខ​ឡាន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នេះ​មានឈ្មោះ កុយ ពៅ ដែល​គេ​ស្គាល់​ថា ឌី​ជេ ក្លឹង អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។ សមត្ថកិច្ច​បន្ត​ទៀត​ថា ការ​ឈាន​ទៅ​ចាប់​ជនសង្ស័យ​រូប​នេះ​គឺ​សមត្ថកិច្ច​ប្រើ​យុទ្ធសាស្ត្រ​អូស​ទាញ ដោយ​រក​ទិញ​ស្លាក​លេខ​រថយន្ត​ពី​ជនសង្ស័យ និង​ឈាន​ទៅ​ឃាត់ខ្លួន​តែ​ម្តង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រឿង កេង​លុយ​ពី​ប្រពន្ធ​ទិញ​រថយន្ត​អត់​ពន្ធ ទី​បំផុត​ជាប់ចោទ​ពី​បទ​លួចស្លាក​លេខ​ រហូត​មក​ទល់​ពេល​នេះ​សមត្ថកិច្ច​​ស្រាវ​ជ្រាវ និង​ឈាន​ទៅ​ចាប់ខ្លួន​ម្ចាស់​យានដ្ឋាន​ម្នាក់ និង​ជនសង្ស័យ​លួច​ស្លាក​លេខ​រថយន្ត​៤​នាក់​ហើយ ៕