ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុងព្រះសីហនុ​ថ្មី​ ​​​នឹង​ចាត់​វិធាន​ការ​​ចំពោះ​​អ្នក​ចោល​សំរាម​​តាម​ទី​សាធារណៈ

11 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ​​អភិបាល​ក្រុងព្រះសីហនុ​ថ្មី លោក អ៊ី សុខ​ឡេ​ង បាន​​​ព្រមាន​ខ្លាំង​ៗ​ថា នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ​ប្រសិនបើ​ពលរដ្ឋ​ណា​ម្នាក់​នៅ​តែ​មិន​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​សាលាក្រុង​ពាក់​ព័​ន្ឋ​ទៅ​នឹង​ការ​ចោល​សំរាម​នៅ​តាម​ទី​សា​ធារ​ណៈ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន អនាម័យ​ទីក្រុង​នោះ ។

លោកអភិបាលក្រុង​ បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​រើស​សំរាមទូ​ទាំង​ក្រុងព្រះសីហនុ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ​សីហា ​​២០១៥ ដោយ​សង្កត់ធ្ងន់​ថា បើ​យើង​នៅ​តែ​បណ្តោយ​ឱ្យ​ចោល​សំរាម​​តាម​ទី​សាធារណៈ​តទៅ​ទៀត ​ទីក្រុង​ទេសចរ​ណ៍​មួយនេះ​​ច្បាស់​ជា​​​គ្មាន​ការ​គាំទ្រ​ពី​​ភ្ញៀវ​ទេសចរ​​ជាតិ និង​អន្តរជាតិ​នោះ​ទេ ​។ ​ព្រោះ​យើង​ដឹង​ហើយ​ថា​ ​ក្រុង​ព្រះសីហនុ មិន​ត្រឹមតែ​ជា​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុង​ការ​លើកដាក់​ទំនិញ​នោះ​ទេ តែ​​ជា​តំបន់​ទេសចរ​ណ៏​ធម្មជាតិ​ដ៏​មាន​ស​ក្តា​នុ​ពល ជាតា​រា​រៈ​នា​ទិស​និរ​តី ជា​តំបន់​ដែល​ឆ្នេរ​ស្អាត​ជាងគេ​លើ​ពិភពលោក​ផង​ដែរ​ ។

​ដូចនេះ​ ដើម្បីឱ្យ​​ស័ក្តិស​ម​ទៅ​នឹង​កិត្តិនាម​ដ៏​ល្បីល្បាញ​នេះ យើង​ត្រូវការ​ការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​​គ្រប់​រូប ក្នុង​ការ​កសាង​ជាទី​ក្រុង​បៃតង​ទៅ​ថ្ងៃ​អនាគត អ្វី​ៗ​មិន​អាច​ធ្វើ​បាន​សម្រេច​នោះ​ទេ ប្រ​សិន​បើ​​គ្មាន​ការ​សហការ​​ពី​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​ ៕​