ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​បណ្តោះអាសន្ន ស្ត្រី​ម្នាក់ និង​ម្តាយបង្កើត​ដែល​លក់​កូនស្រី​អាយុ​១១​ខែ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម្តាយបង្កើត និង​ស្ត្រី​ម្នាក់​ដែល​ជាប់ចោទ​ពី​លក់​កូនស្រី​អាយុ​១១​ខែ​ក្នុង​តម្លៃ​៨០០​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាលពី​រសៀល​ថ្ងៃ​ទី​២៦ សីហា ២០១៥

រាជធានី​ភ្នំពេញ ៖ ម្តាយបង្កើត និង​ស្ត្រី​ម្នាក់​ដែល​ជាប់ចោទ​ពី​លក់​កូនស្រី​អាយុ​១១​ខែ​ក្នុង​តម្លៃ​៨០០​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាលពី​រសៀល​ថ្ងៃ​ទី​២៦ សីហា ២០១៥ ឃុំខ្លួន​នៅ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា ម្តាយ​ដែល​លក់​កូនស្រី​បង្កើត​ខ្លួនឯង​ដែល​មាន​អាយុ​ទើប​១១​ខែ​នេះ​មានឈ្មោះ តូ ពី​តា​យ អាយុ​២៨​ឆ្នាំ ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង គុ​ជ គឹ​ម​ឡុ​ង ចោទប្រកាន់​ពី​បទ​លក់ដូរ​មនុស្ស តាម​មាត្រា​១៤ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ ។ ចំណែក​ស្ត្រី​ឈ្មោះ គង់ ចាន់​ឌី ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​លក់ដូរ​មនុស្ស តាម​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​១៤ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ៕